យោងតាមប្រភពពត៌មានពីគេហទំព័រ huffington បានអោយដឹងថា មានខ្លាមួយក្បាល អាចនឹងបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ក៏ ១៥នាក់ដែរ ដែលហេតុការណ៍នេះ បានកើតឡើងនៅឯប្រទេស នេប៉ាល់។

តាមរបាយការណ៍ពីប្រភពពត៌មាន បានអោយដឹងថា មានការរកឃើញនូវជនរងគ្រោះចុង ក្រោយម្នាក់ទៀតហើយ ដោយនូវសល់តែក្បាលតែប៉ុណ្ណោះ ដែលត្រូវគេជឿថា ជាស្នាដៃរបស់ សត្វខ្លាមួយក្បាល ប្រភេទខ្លាដំបង ដែលមានឈ្មោះជាភាសាអង់គ្លេសថា Leopard ហើយមកទល់ពេលនេះវាបានសម្លាប់ និងស៊ីសាច់មនុស្សអស់ ១៥នាក់ហើយ រួមមាន កូនក្មេង ១៤នាក់ និងស្រ្តីវ័យ ២៩ឆ្នាំម្នាក់។

ប្រភពពត៌មានបានបន្ថែមអោយដឹងទៀតថា ខ្លាប្រភេទនេះ វាមិនជាចូលចិត្តស៊ីមនុស្ស ប៉ុន្មានទេ តែបើវាបានស៊ីម្តងហើយ ពិបាកនឹងបញ្ឈប់វាណាស់ ព្រោះឈាមរបស់មនុស្សមាន រសជាតិប្រៃ ហេតុនេះ ពេលដែលវាបានស្គាល់នូវរសជាតិនេះហើយ វានឹងបាត់បង់ចំនូលចិត្ត ក្នុងការស៊ីសាច់សត្វដទៃផ្សេងទៀត។ តាមការអោយដឹងគឺថា រាល់ជនរងគ្រោះ ដែលជា កូនក្មេង គឺវាបន្សល់ទុកនៅសល់តែក្បាលតែប៉ុណ្ណោះ ខុសពីមនុស្សធំ ដែលវាបន្សល់នូវ រាងកាយ ព្រោះមនុស្សធំមានការលំបាកស៊ីជាងកូនក្មេង។

ប៉ូលីសជឿថា ជនរងគ្រោះទាំងអស់សុទ្ធតែត្រូវបានសម្លាប់ក្រោមស្នាដៃរបស់ សត្វខ្លា មួយក្បាលនោះដដែល ដោយហេតុថា នៅក្នុងបរិវេនតំបន់ទាំងមូល មានសត្វស៊ីសាច់មនុស្ស តែពីរក្បាលតែប៉ុណ្ណោះ។

តើប្រិយមិត្ត យល់ថាគួរមានវិធានការយ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]