ភ្នំពេញ៖ តារាសម្តែងអ្នកនាង ឌុច សោភា បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

ប៉ុន្តែអ្នកនាង នៅតែមានសមត្ថភាព នៅក្នុងការសម្តែងយ៉ាងប៉ិនប្រសព្វ ហើយថែមទាំងមានអ្នកគាំទ្រនៅតែស្រលាញ់រាប់អានជាច្រើននាក់ផងដែរ។

ដោយថ្មីៗនេះតារាសម្តែង ឌុច សោភា ក៏បានបង្ហាញវត្តមាននៅក្នុងពិធីមង្គលការមួយនៅក្នុងស្រុកជាមួយបងប្អូន និងមិត្តភក្តិខ្លួន។

ក្នុងនោះដែរ គេឃើញអ្នកនាងហាក់ដូចជាឡើងគីឡូច្រើនជាងមុនយ៉ាងខ្លាំង។ តែទោះបីជាយ៉ាងនេះក្តី ក៏អ្នកនាង ឌុច សោភា នៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់អ្នកសិល្បៈ ដែលរួមជំនាន់ជាមួយគ្នាប៉ុន្មាននោះទេ។

គួរឱ្យដឹងផងដែរថា អ្នកនាង ឌុច សោភា ធ្លាប់បានបង្ហាញមុខម្តងរួចហើយនៅក្នុង MV របស់ផលិតកម្មរស្មីហង្សមាសគឺបទ «ចង់ចាកចេញពីនេះ» កាលពី២ខែមុន និងទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងពីទស្សនិកជន។

ហើយមកដល់់ពេលនេះ គេមិនទាន់ឃើញអ្នកនាង លេចមុខនៅក្នុងសិល្បៈទៀតនៅឡើយនោះទេ។ ទន្ទឹមនឹងនេះអ្នកគាំទ្រក៏សង្ឃឹមថា នៅថ្ងៃអនាគតតារាសម្តែង ឌុច សោភា នឹងវិលមកកាន់វិថីសិល្បៈវិញដូចអតីតកាល ដែលអ្នកនាងធ្លាប់ប្រឡូកនៅក្នុងសង្គមសិល្បៈសម្តែងជាថ្មីម្តងទៀត៕ 

តារាសម្តែងអ្នកនាង ឌុច សោភា បង្ហាញមុខនៅក្នុងពិធីមង្គលការមួយ
តារាសម្តែងអ្នកនាង ឌុច សោភា បង្ហាញមុខនៅក្នុងពិធីមង្គលការមួយ
តារាសម្តែងអ្នកនាង ឌុច សោភា បង្ហាញមុខនៅក្នុងពិធីមង្គលការមួយ
តារាសម្តែងអ្នកនាង ឌុច សោភា
តារាសម្តែងអ្នកនាង ឌុច សោភា
តារាសម្តែងអ្នកនាង ឌុច សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា