ភ្នំពេញ៖ កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ពិធីករទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ស ងួន បានជូបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ ដែលបានបណ្តាលឲ្យប្រពន្ធរបស់លោកស្លាប់បាត់បង់ជីវិត ចំនែកឯលោក និងកូនរងរបួសធ្ងន់។ 

ហេតុការណ៍ដ៏រន្ធត់នេះ បានធ្វើឲ្យមិត្តសិល្បៈជាច្រើនតក់ស្លុត និងចូលរួមសោកស្តាយដល់លោក ស ងួន ដែលត្រូវបាត់បង់សមាជិកគ្រួសារម្នាក់ ដែលជាប្រពន្ធ និងម្តាយរបស់កូន។

ក្នុងនោះផងដែរ តារាចម្រៀងចាស់វស្សា លោក សាន ផានិត ក៏បានបង្ហាញពីអារម្មណ៍សោកស្តាយរបស់ខ្លួន ទៅលើគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងលើគ្រួសារលោក ស ងួន ផងដែរ។ បន្ថែមពីនេះលោកក៏បានរម្លឹកអំពីគុណបំណាច់ដែលលោក ស ងួន បានជួយជ្រោមជ្រែងលោកកន្លងមក។ សារនៅក្នុងបណ្តាញសង្គមនោះ លោក សាន ផានិតបានសរសេរថា៖

សារនៅក្នុងបណ្តាញសង្គមនោះដែល លោក សាន ផានិតបានសរសេរ

«សោកស្តាយ មកមិនទាន់បង ស ងួនTV5 កំពុងសម្រាកព្យាបាលនៅកាល់ម៉ែត តែក៍ត្រេកអរដែលបងបានធូរស្បើយចាកចេញទៅផ្ទះដើម្បីធ្វើបុណ្យជូនប្រពន្ធបង។ ចំណែកកូនៗបងនៅពេទ្រគន្ធបុប្ផាវិញ សង្ឃឹមថានឹងបានធូរស្បើយដូចគ្នាចុះ! ហេតុផលដែលខ្ញុំមកសួរសុខទុក្ខបងប្រុស ដោយសារតែបងមានគុណនិងអនុស្សាវរីយ៍ជាច្រើន តាំងពីខ្ញុំប្រលងចម្រៀង និងរហូតដល់ខ្ញុំត្រូវបានទូរទស្សន៏ថៃ១បានអញ្ជើញខ្ញុំទៅសម្តែង និងធ្វើបទសម្ភាសន៍កាលពីឆ្នាំ២០០៦ក្នុងនាមជាតារាឯកតំណាងជាតិតែម្នាក់គត់ដែលប្រទេសថៃជ្រើសរើស ហើយពេលនោះបងប្រុសក៏បានជូនដំណើរខ្ញុំនៅទីក្រុងបាងកកជាមួយគ្នា៣ថ្ងៃ។ បងបានជួយដំណើរការងារខ្ញុំរហូតជោគជ័យកន្លងមក។»

សារមួយខ្សែរបស់លោក សាន ផានិត នេះ ពិតជាបានបង្ហាញពីអារម្មណ៍សោកស្តាយ និងទឹកចិត្តស្រឡាញ់គ្រួសារលោក ស ងួន ក៏ដូចជាបានបង្ហាញពីការដឹងគុណ ដែលលោក ស ងួន បានជួយជ្រោមជ្រែងលោកឲ្យជោគជ័យក្នុងការងារកន្លងមកមែន៕  

លោក ស ងួន ពិតជាមានគុណបំណាច់លើលោក សាន ផានិត ខ្លាំងមែនទែន
លោក ស ងួន និងក្រុមគ្រួសារ
ពិធីករទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក ស ងួន បានជូបគ្រោះថ្នាក់ចរាចរណ៍
លោក ស ងួន ពិតជាមានគុណបំណាច់លើលោក សាន ផានិត ខ្លាំងមែនទែន
លោក ស ងួន ពិតជាមានគុណបំណាច់លើលោក សាន ផានិត ខ្លាំងមែនទែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត