ភ្នំពេញ៖ រូបថត Selfie ដ៏កម្រមួយសន្លឹក ដែលបង្ហោះដោយ តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ កាលពីម្សិលមិញនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ដោយសារតែប្រទះនឹងរឿងចៃដន្យមួយ។

លោក សុគន្ធ ថេរ៉ាយុ តារាចម្រៀងប្រចាំផលិតកម្ម ថោន

គួរឲ្យដឹងថា នៅក្នុងរូបថតSelfie មួយសន្លឹកនេះ បានប្រមូលផ្តុំទៅដោយ តារាចម្រៀងល្បីៗមកពីផលិតកម្ម៣ផ្សេងៗពីគ្នា ដោយមានវត្តមានលោក ខាន់ ជេម មកពីផលិតកម្ម សាន់ដេ តារាចម្រៀងប្រុសស្រី លោក ជីដេវីត និង កញ្ញា ទេព បូព្រឹក្ស មកពីផលិតកម្ម រស្មីហង្សមាស និងវត្តមានលោក សុគន្ធ ថេរ៉ាយុ មកពីផលិតកម្ម ថោនផងដែរ។

ដោយឡែក អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាងនោះទៅទៀតនោះ គឺនៅផ្នែកខាងក្រោយនៃរូបភាព ដែលគេនិយមហៅថា Background គឺបានថតជាប់ជាមួយនឹង ជើងខ្លាំងប្រចាំផលិតកម្ម រស្មីហង្សមាស មួយគូទៀត នោះគឺ លោក Step ជាមួយនឹងអ្នកនាង ពេជ្រ សោភាផងដែរ។

យ៉ាងណាមិញ នេះអាចនិយាយបានថាជា រូបថតដ៏កម្រមួយដែលប្រជុំទៅដោយតារាល្បីៗ ដែលជាពិសេសនោះ គឺអ្នកគាំទ្រមិនធ្លាប់ឃើញ តារាចម្រៀងប្រុសស្រី ប្រចាំផលិតកម្ម ហង្សមាស ទាំង២គូនេះ ថតជាមួយគ្នា ឬក៏ថតជាប់Background គ្នាម្តងណាឡើយ ដោយចាប់តាំងពី ពួកគេផ្លាស់ប្តូរដៃគូគ្នាមកម្ល៉េះ ដែលនេះគឺជារូបថតលើកដំបូងហើយ៕   

ជើងខ្លាំងប្រចាំផលិតកម្ម រស្មីហង្សមាស លោក Step ជាមួយនឹងអ្នកនាង ពេជ្រ សោភា
តារារ៉េបប្រចាំផលិតកម្ម រស្មីហង្សមាស លោក ជីដេវីត និង កញ្ញា ទេព បូព្រឹក្ស
រូបថតSelfie កម្ររបស់លោក សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ