ភំ្នពេញ៖ តារាចម្រៀងវ័យក្មេងដែលមានសម្រស់ស្រស់ស្អាតកញ្ញារ៉េត ស៊ូហ្សាណា ហាក់ដូចជាមានភាពជោគជ័យខ្លាំងនៅក្នុងវិថីសិល្បៈ និងតែងតែមានអ្វីប្លែកៗជូនអ្នកគាំទ្រជានិច្ច មិនត្រឹមតែប៉ុណ្ណោះ នាងត្រៀមខ្លួននៅក្នុងការបង្ហាញខ្លួននៅក្នុងរឿងថ្មីរបស់ផលិតកម្មហង្សមាសផងដែរ។

កញ្ញារ៉េត ស៊ូហ្សាណា

យ៉ាងណាមិញ ទោះបីជាអតីតបេក្ខភាព The Voice Cambodia ទើបតែចូលនៅក្នុងវិថីសិល្បៈក៏ពិតមែន ក៏ប៉ុន្តែនាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

ងាកមកនិយាយាពីស្ទីលតែខ្លួនរបស់តារាស្រីរូបនេះវិញ ឃើញថានាងតែងតែផ្លាស់ប្តូរស្ទាយទៅតាមស្ថានភាពជានិច្ច មិនថាតែខ្លួនបែបបុរាណឫក៏សម័យនោះទេ។

ជាក់ស្តែង កញ្ញាបានបង្ហោះរូបមួយសន្លឹកដែល ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រខ្លាំងមែនទែន ជាមួយនឹងឈុតទទួលសញ្ញាប័ត្រ ពណ៌ក្រហម មើលទៅពិតជាស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននិយាយថា នាងស្អាតគ្រប់ពេលទោះបីជាស្លៀកឈុតបែបនេះក៏ដោយ៕  

កញ្ញារ៉េត ស៊ូហ្សាណា
កញ្ញារ៉េត ស៊ូហ្សាណា
កញ្ញារ៉េត ស៊ូហ្សាណា
កញ្ញារ៉េត ស៊ូហ្សាណា
កញ្ញារ៉េត ស៊ូហ្សាណា ពេលស្លៀកឈុតទទួលសញ្ញាប័ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា