ភ្នំពេញ៖ តារាសម្តែងវ័យក្មេងពីររូប លោក ទីនទីន និង កញ្ញា ឈិន មុន្នីនាថ ដែលប្រិយមិត្តស្គាល់ថា ជាចិត្រាតូច និងលីនីតូច កំពុងតែឆក់អារម្មណ៍ របស់ទស្សនិកជន បន្ទាប់ពីបានទស្សនារឿង ដែលពួកគេសម្តែងរួមគ្នារួចមក។

យ៉ាងណាមិញ នាពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញអ្នកទាំងពីរ តែងតែទៅណាមកណា ជាមួយគ្នាជានិច្ច សូម្បីតែទៅកម្មវិធីផ្សេងៗ ទោះជាមានការអញ្ជើញ តែទីនទីនម្នាក់ ក៏មុន្នីនាថ នៅតែទៅចូលរួមជាមួយលោក។ ហេតុដូចនេះហើយ ទើបធ្វើឲ្យមហាជនមួយចំនួន សង្ស័យអំពីទំនាក់ទំនងរបស់ពួកគេ។

ដោយឡែក នាពេលម្សិលមិញនេះ ផ្អែកទៅលើគណនីហ្វេសប៊ុករបស់ ទីនទីន បានបង្ហោះរូបជាមួយ កញ្ញា មុន្នីនាថ ក្នុងសភាពស្និទ្ធស្នាល យ៉ាងខ្លាំង ដែលធ្វើឲ្យមហាជន កាន់តែសង្ស័យអំពីទំនាក់ទំនង របស់អ្នកទាំងពីរថាជាសង្សារនឹងគ្នា។

ទោះជាយ៉ាងណាក្តី ខ្មែរឡូត មិនទាន់បានទទួលព័ត៌មានផ្លូវការណាមួយ បញ្ជាក់អំពីទំនាក់ទំនង ពិតប្រាកដរបស់ពួកគេនៅឡើយនោះទេ ចំពោះព័ត៌មានលម្អិត ខ្មែរឡូត នឹងបញ្ជាក់នៅពេលក្រោយទៀត៕ 

ទីនទីន និង មុន្នីនាថ
ទីនទីន និង មុន្នីនាថ
ទីនទីន និង មុន្នីនាថ
រូបដែលធ្វើឲ្យមហាជនគិតថា អ្នកទាំងពីរគឺជាសង្សារនឹងគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]