ភ្នំពេញ៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាមេក្រុម របស់ ពេជ្រ ថៃ ម្ចាស់ពានរង្វាន់ The Voice Kids ម្តងនេះ បញ្ចេញសំនៀងប៉ះគ្នា នៅលើឆាក ធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើចជាមួយនឹងសម្តីរបស់ពូកគេ។

ជាការពិតណាស់ បន្ទាប់ពីការប្រលងត្រូវបានបញ្ចប់ ឃើញថាពួកគេទាំងពីរហាក់ដូចជាមិនបានច្រៀងជាមួយគ្នាដូចក្រុមដទៃនោះទេ ពោលគឺមេក្រុមរបស់លោកមានភាពមមាញឹកខ្លាំង។

ជាក់ស្តែង ប្អូនប្រុសពេជ្រ ថៃ ដែលជាតារាចម្រៀងវ័យក្មេងពូកែខាងសម្តីនោះ តែងតែមានមុខនៅក្នុងតន្រ្តីធំៗជានិច្ច តែពេលនេះ ពេលច្រៀងជាមួយនឹងមេក្រុមរបស់ខ្លួន លោកព្រាប សុវត្ថិ ឃើញថាសម្លេងពិតជាពិរោះ រួមបញ្ចូល នឹងសម្តី ធ្វើឲ្យអ្នកទស្សនាទប់សំណើចពុំបាន៕

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖ 

លោកព្រាប សុវត្ថិ និងពេជ្រ ថៃ ច្រៀងនៅលើឆាក
លោកព្រាប សុវត្ថិ និងពេជ្រ ថៃ ច្រៀងនៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ