ដូចដែលអ្នកបានដឹងហើយថា ត្រសក់ គឺជាបន្លែដែលផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើន។ ម្យ៉ាងវិញទៀតដោយសារតែ ត្រសក់វាមានផ្ទុកជាតិសរសៃ ជាតិដែក ម៉ាញេស្យូម កាល់ស្យូម វីតាមីន B វីតាមីន C និងវីតាមីន E ដែលពួកវាជួយបន្សាបជាតិពុលដល់រាងកាយ និងសម្អាតពោះវៀនទៀតផង។

លើសពីនេះទៅទៀតត្រសក់អាចការពារ ឬរក្សាជាតិទឹកក្នុងខ្លួន ដែលផ្តល់ផលល្អដល់ស្បែករបស់អ្នក។ 

ផ្លែត្រសក់

ហេតុនេះដោយសារតែ វាសម្បូរទៅដោយជីវជាតិ និងស្ទើរតែគ្មានកាឡូរីបែបនេះហើយ ទើបវាគឺជាជម្រើសដ៏ល្អឥតខ្ចោះ ប្រសិនបើអ្នកព្យាឈាមចង់សម្រកទម្ងន់។

រូបភាពតំណាង

ទន្ទឹមនឹងនេះផងដែរ យើងនឹងណែនាំអំពីរបស់អាហារប្រចាំថ្ងៃ ជាមួយនឹងត្រសក់ដូចខាងក្រោម ដើម្បីកាត់បន្ថយទម្ងន់របស់អ្នក។

សម្រាប់អាហារពេលព្រឹក

• សាឡាត់ត្រសក់ ១ចាន និងពងទាស្ងោរចំនួន ២គ្រាប់

សម្រាប់អាហារសម្រន់ពេលព្រឹក

• ផ្លែប៉ោម ១ផ្លែ ឬផ្លែព្រូន (Plum) ៥ផ្លែ

សម្រាប់អាហារថ្ងៃត្រង់

• សាឡាត់ត្រសក់ ១ចានគោម និងនំបុ័ងមួយចំណិត

**គ្រឿងផ្សំសម្រាប់ធ្វើសាឡាត់ត្រសក់ចំពោះអាហារពេលថ្ងៃ

• ត្រសក់ ៤០០ក្រាម

• ទឹកដោះគោជូរ ២០០ក្រាម

• សាឡាត់មួយចិប

• ខ្ទឹមបារាំងដែលហាន់រួច កន្លះពែង

វិធីធ្វើ៖ លាងខ្ទឹមបារាំង ចិតសំបក និងហាន់ខ្ទឹមបារាំង និងត្រសក់ឲ្យតូចៗ។ បន្ទាប់មកយកខ្ទឹម ត្រសក់ទាំងនេះដាក់ក្នុងចានគោម និងបន្ថែមទឹកដោះគោជូរ តាមក្រោយ។ ម្យ៉ាងទៀតទទួលទានសាឡាត់ ជាមួយនឹងអំបិលបន្តិច ឬម្រេចខ្មៅប្រសិនបើអ្នកចូលចិត្ត។ 

រូបភាពតំណាង

អាហារសម្រន់ពេលថ្ងៃ

**គ្រឿងផ្សំសម្រាប់ធ្វើសាឡាត់ត្រសក់ចំពោះអាហារសម្រន់ពេលថ្ងៃ៖

• ផ្លែប៉ោម ២ផ្លែ

• ត្រសក់ ១ផ្លែ

• ខ្ញីបន្តិច

• ស្ពៃខ្មៅ (Spinach) ចំនួនមួយក្តាប់ដៃ

វិធីធ្វើ៖  លាយគ្រឿងផ្សំទាំងនេះចូលគ្នា ដាក់ក្នុងម៉ាស៊ីនក្រឡុក បន្ទាប់មកអ្នកអាចទទួលទានទឹកក្រឡុកស្រស់ៗនេះបាន។

ដូចបង្ហាញក្នុងរូបភាព

សម្រាប់អាហារពេលល្ងាច

• អ្នកគួរតែទទួលទានផ្លែឈើ ដែលអ្នកចូលចិត្តចំនួន ៣០០ក្រាម សម្រាប់អាហារពេលថ្ងៃ

• របបអាហារបែបនេះ គឺវាពិតជាងាយស្រួល សម្រាប់អ្នកនៅក្នុងការអនុវត្តន៍តាម និងជួយអ្នកកាត់បន្ថយទម្ងន់ ដែលមិនគួរឲ្យជឿក្នុងពេលណាមួយ

• សាកល្បងអនុវត្តន៍វាដោយខ្លួនឯង ហើយអ្នកនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]