ភ្នំពេញ៖ កាលយប់មិញនេះ កុមារី ណូ ឈួស៊ីវហេង បានបង្ហាញវត្តមាន នៅក្នុងពិធីមង្គលការរបស់គ្រូបង្វឹករូបស្រស់របស់ខ្លួន គឺអ្នកនាង សុគន្ធ និសា នៅឯសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូភីត្រា។

អ្វីដែលចម្លែកនោះ នៅពីក្រោយការមើលថែក្មេងស្រី ដ៏គួរឲ្យស្រលាញ់រូបនេះ មាននារីម្នាក់ត្រូវបានគេសង្ស័យថា ជាម្ដាយបង្កើតរបស់ ស៊ីវហេង ព្រោះមិនថាតែ មុខមាត់ រូបរាង ឬពណ៌សម្បុរ ស៊ីហេង ពិតជាដូចគាត់ម្នាក់នោះខ្លាំងណាស់ ។

ជាក់ស្ដែង បើតាមរូបភាពដែល ស៊ីហេវ បានធ្វើការបង្ហោះក្នុងបណ្ដាញសង្គម គេអាចមើលឃើញថា អ្នកទាំងពីរពិតជាមានភាព ស្និទ្ធស្នាលនិងគ្នាខ្លាំងពិតមែន ហាក់បីដូចជាម្ដាយនិងកូនដូច្នេះដែរ។

ជាពិសេស រូបភាពទាំងនោះ រឹតតែបង្កើនជាចម្ងល់ ដល់ទស្សនិកជន ដែលចោទសួរថា នារីម្នាក់នេះជាម្ដាយបង្កើត របស់ ស៊ីវ ហេង ឬយ៉ាងណា? ដោយសារតែ តាំងពីចូលសិល្បៈ ស៊ីហេវ មិនធ្លាប់បង្ហើបឲ្យដឹង ពីមុខមាត់គ្រួសារនាងនោះទេ។

យ៉ាងណាមិញ រឿងនេះនៅមិនទាន់បញ្ជាក់ច្បាស់ ពីភាគីដែលពាក់ព័ន្ធនៅឡើយទេ។ ដូច្នេះយើងមានតែរង់ចាំ តាមដានទាំងអស់គ្នា ព្រោះមានតែសាមីខ្លួនប៉ុណ្ណោះ ដែលអាចស្រាយចម្ងល់ដ៏រសើបមួយនេះបាន ៕ 

ស៊ីវ ហេង ចូលរួមពិធីមង្គលរបស់អ្នកគ្រូ និសា
ស៊ីវ ហេង ចូលរួមពិធីមង្គលរបស់អ្នកគ្រូ និសា
ស៊ីវ ហេង ចូលរួមពិធីមង្គលរបស់អ្នកគ្រូ និសា
ស៊ីវ ហេង ចូលរួមពិធីមង្គលរបស់អ្នកគ្រូ និសា
នារី ដែលគេសង្ស័យថា ជា ម្ដាយរបស់ ស៊ីវ ហេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]