ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ជាតារាស្រីមួយដួង ដែលពោរពេញទៅដោយ ភាពក្រមិចក្រមើម គួរអោយស្រលាញ់ ខណៈបច្ចុប្បន្ន ក៏កំពុងតែមានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួនផងដែរ។

ជាក់ស្តែង មួយរយៈពេលនេះអ្នកនាង សោម៉ាវត្តី ត្រូវបានមហាជនមើលឃើញថា នាងហាក់មានភាពមមាញឹកច្រើន ទាំងរឿងផ្ទាល់ខ្លួន និងវិស័យសិល្បៈ ដូចជាការថតស្ពតឲ្យខាងសម្អាងការ សម្តែងខ្សែភាពយន្ត និងមានកម្មវិធីអញ្ជើញតូចធំជាច្រើន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើក្រឡេកទៅលើការតុបតែងខ្លួនរបស់នាងវិញ ពិធីករស្រីវ័យក្មេងដ៏សម្បូរវោហាររូបនេះ នៅតែស្រស់ស្អាតខ្ញង់ មិនចាញ់ទៅនឹងតារាស្រីផ្សេងទៀតឡើយ បើទោះបីជានាងមានកូនមួយក៏ហើយក្តី។

ជាពិសេស កាលពីយប់មិញនេះ សុខ សោម៉ាវត្តី ក៏បានចូលរួមកម្មវិធីមួយ ជាមួយនឹងក្រុមការងារ ដែលជាដៃគូពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធិ ខណៈអ្នកទាំងពីរបានស្លៀកឈុតពណ៌ក្រហមដូចគ្នា មើលទៅពិតជាស្រស់ស្អាត និងសមគ្នាមែនទែន ៕

ខាងក្រោមនេះគឺជារូបភាពរបស់ អ្នកនាង សុខ សោម៉ាវត្តី និងលោក ជា វណ្ណារិទ្ធិ៖ 

រូបភាព៖ សុខ សោម៉ាវត្តី និងជា វណ្ណារិទ្ធ
រូបភាព៖ សុខ សោម៉ាវត្តី និងជា វណ្ណារិទ្ធ
រូបភាព៖ សុខ សោម៉ាវត្តី និងជា វណ្ណារិទ្ធ
រូបភាព៖ សុខ សោម៉ាវត្តី និងជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ