(ភ្នំពេញ)៖ អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំមើល បទថ្មីរបស់តារាចម្រៀងលោក នីកូ ដែលបានចាប់ដៃគូជាថ្មីម្ដងទៀត ក្រោយពេលខានច្រៀងជាមួយកញ្ញា ពេជ្រ សូលីកា អស់រយៈពេលជាច្រើនឆ្នាំនោះ ទីបំផុតបានចេញ Full MV ផ្លូវការហើយ ខណៈកាលពីយប់មិញនេះ លោកណុប សម្បត្តិ នីកូ បានបង្ហោះវីដេអូចម្រៀងមានចំណងជើងថា «លាក់បាំង» ចូលទៅក្នុងផេកផ្លូវការរបស់ខ្លួន ដែលជាចម្រៀងឆ្លើយឆ្លងរវាងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក នី កូ និង អតីតតារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ពេជ្រ សូលីកា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។

ជាការពិតណាស់ តារាសម្ដែងស្រីទឹកមុខសិចស៊ី ពេជ្រ សូលីកា បានលេចមុខសារជាថ្មីម្ដងទៀត តាមរយៈបទ «លាក់បាំង» ដោយបានចាប់ដៃគូចម្រៀងជាមួយ អតីតដៃគូចម្រៀងលោក ណុប សម្បត្តិនីកូ ដែលហាក់បីដូចជា រសជាតិថ្មីមួយបែប សម្រាប់បម្រើអារម្មណ៍ទស្សនិកជន ។

មួយវិញទៀត ដោយសារតែមានការសំណូមពរច្រើនពីទស្សនិកជន ចង់ឲ្យតារាស្រីស្អាតរូបនេះ ត្រឡប់ចូលសិល្បៈសារជាថ្មី ព្រមទាំងធ្វើចម្រៀងជាមួយនឹងលោកនីកូផងនោះ ទើបជំរុញឲ្យតារាចម្រៀងស្រីរូបនេះ ត្រឡប់ចូលសិល្បៈវិញ ព្រមទាំងបង្ហើរសំនៀងយ៉ាងពីរោះក្នុងចម្រៀង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។

«លាក់បាំង» ជាចម្រៀងបែបមនោសញ្ចេតនា ចាក់ដោតអារម្មណ៍ទស្សនិកជន ជាពិសេសអ្នកកំពុងមានស្នេហាត្រីកោណ ផ្ទៃរឿងទាំងមូលឆ្លុះបញ្ចាំងពីភាពឈឺចាប់ ដោយខាងប្រុសតែងលាក់បាំងនូវរឿងរ៉ាវជាច្រើន មិនប្រាប់ទៅដល់មនុស្សជាទីស្រឡាញ់បានដឹងមុន ដែលធ្វើឲ្យនារីទី៣ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ចុងក្រោយបុរសនោះត្រូវបាត់បង់មនុស្សទាំងពីរ បន្សល់ទុកនូវភាពស្ដាយក្រោយ។

ជាការកត់សម្គាល់ ក្រោយពីបទនេះ បានចេញចរាចរណ៍បង្ហោះផ្សព្វផ្សាយ នៅលើបណ្តាញសង្គមយូធូប និងហ្វេសប៊ុកមិនទាន់បានប៉ុន្មានផង គេសង្កេតឃើញមានការគាំទ្រ ច្រើនពីសំណាក់ទស្សនិជន ជាពិសេសមិត្តៗយុវ័យ តែម្តង។

ចង់ដឹងថា «លាក់បាំង» របស់លោក នីកូ និង កញ្ញា ពេជ្រ សូលីកា មានអត្ថន័យ និង ចាក់ដោតអារម្មណ៍ដល់ទស្សនិកជនយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

រូបភាព៖ លោក នីកា និងកញ្ញា ពេជ្រ សូលីកា
រូបភាព៖ លោក នីកា និងកញ្ញា ពេជ្រ សូលីកា
រូបភាព៖ លោក នីកា និងកញ្ញា ពេជ្រ សូលីកា
រូបភាព៖ លោក នីកា និងកញ្ញា ពេជ្រ សូលីកា
រូបភាព៖ លោក នីកា និងកញ្ញា ពេជ្រ សូលីកា

ប្រភព : Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា