ភ្នំពេញ៖ យប់មិញនេះ សម្លេងទះដៃបានលាន់ឮកងរំពង ពេញពិធីមង្គលការរបស់ សុគន្ធ និសា និងស្វាមី ក្រោមស្នាដៃកូនសិស្សស្រី ទាំង៣ដួងរបស់អ្នកនាង រួមមាន ម៉ីហៀង ស៊ីវហេង និងសុវណ្ណារី។

បន្ទាប់ពីពិធីកាត់នំបានចប់រួចរាល់ សម្រាប់ភ្ញៀវកិត្តិយសទាំងអស់ អាចរាំលេងកម្សាន្ត ជាមួយបទភ្លេងរបស់ក្រុមតន្ត្រី។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្មេងស្រីទាំង៣ដួង ដែលជាអតីតកូនសិស្សសំណព្វ របស់អ្នកនាង សុគន្ធ និសា បានទាញមេក្រូ ឡើងច្រៀងរាំ ស្រែកហ៊ោ យ៉ាងសប្បាយរីករាយ ក្នុងថ្ងៃមង្គលការរបស់អ្នកគ្រូខ្លួន។

នេះបើយោងតាមវីដេអូខ្លី ដែលគេបានបង្ហោះលើបណ្ដាញសង្គម Youtube បានស្ដែងឲ្យឃើញកាន់តែច្បាស់ថា ពិធីមង្គលការរបស់តារាស្រីរូបនេះ ពិតជាមានភាពអ៊ូអរ សប្បាយ មិនចាញ់ពិធីមង្គលការ របស់តារាផ្សេងៗនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនា វីដេអូ ទាំងអស់គ្នា! 

ម៉ីហៀង ស៊ីហេង និងសុវណ្ណារី រួមនិងអ្នកនាង ម៉េង កែវពេជ្ជតា
ម៉ីហៀង ស៊ីហេង និងសុវណ្ណារី និង ឈិន សីហា ចូលរូមពិធីមង្គលការរបស់អ្នកគ្រូ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី