ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌចំការ មន កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈដែលកម្លាំង នគរបាលកំពុង ជិះម៉ូតូល្បាត នៅក្នុងទឹកដីខណ្ឌចំការមននិងខណ្ឌដូនពេញ  ហើយបន្ទាប់ពីឃាត់ខ្លួននិងសួរនាំរួច ទើប ដឹងថា ជនសង្ស័យរូបនេះ បានទិញម៉ូតូពី ក្រុមចោរប្លន់ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌចំការមន បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ខណៈដែលពួកគេកំពុងជិះម៉ូតូល្បាតនៅចំណុចស្ពានពេជ្រ ក៏ឃើញជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ផ្កាឈូកលាយខ្មៅ ដោយគ្មានកញ្ចក់ គ្មានពាក់មួកសុវត្ថិភាព និងគ្មានស្លាកលេខ ដូច្នេះដោយមានការសង្ស័យ ក៏ជិះតាមជននេះ លុះពេល មកដល់មុខធនាគារកាំបូឌីយ៉ាណា ក៏បានធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅសួរចំលើយនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ។

ក្រោយពីសួរចំលើយ ជនសង្ស័យបានឆ្លើយសារភាព ខ្លួនមានឈ្មោះប៊ុន ធាម អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ មានមុខរបរជាជាងជួសជុលទូរស័ព្ទ ។

ជនសង្ស័យបានសារភាពទៀតថា កាល ពីខែកក្កដា ឆ្នាំ២០១២ ខ្លួនបានទិញម៉ូតូស្កុបពីមួយគ្រឿង ពីក្រុមចោរប្លន់ ឈ្មោះគង់ តម្លៃ៧៨០ដុល្លារ រួចហើយយកទៅ លក់ឱ្យបុរសម្នាក់នៅឯខេត្ដកំពង់ចាម តម្លៃ៨៤០ដុល្លារ ។ បន្ទាប់ពីសាកសួររួចមក ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា ជនសង្ស័យជាក្រុមចោរ ប្លន់ឈ្មោះគង់  ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ចាប់ខ្លួននៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]