ភ្នំពេញ៖ ការកែសម្ផស្ស និងថែរក្សាសម្រស់ជាប្រចាំ បានក្លាយជារឿងដ៏សាមញ្ញ សម្រាប់មនុស្សក្នុងយុគសម័យទំនើបនេះទៅហើយ។ មិនថា ក្មេង ចាស់ ប្រុស ស្រី ទ្បើយ សុទ្ធតែចង់បានភាពស្រស់ស្អាត ដើម្បីជាទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង ក្នុងការរស់នៅក្នុងសង្គមដ៏ស៊ីវិល័យមួយនេះ ។

ថ្វីត្បិតតែសម្រស់ គឺជាកត្តាដ៏សំខាន់ពិតមែន ប៉ុន្តែការស្វែងរកគ្លីនិកថែរក្សាសម្រស់ដែលគួរឲ្យទុកចិត្ត ក៏សំខាន់ខ្លាំងណាស់ដែរ ។

ជាការពិត វាមិនមែនជារឿងដែលពិបាកទេ ក្នុងការស្វែងរកគ្លីនិកថែរក្សាសម្ផស្សធំៗនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការស្វែងរកគ្លីនិកដែលមានបំពាក់ឧបករណ៍ទំនើបៗ មានគុណភាព ហើយតម្លៃសមរម្យ ទើបជារឿងដែលពិបាក។

ទិដ្ឋភាពខាងក្នុង

យើងដឹងស្រាប់ហើយថា ជាទូទៅសេវាកម្មក្នុងគ្លីនិកថែរក្សាសម្ផស្សធំៗមួយចំនួន គឺសម្រាប់តែអតិថិជនដែលមានទ្រព្យធន់ច្រើន ឬអ្នកដែលមានចំនូលខ្ពស់ប៉ុណ្ណោះដែលអាចមានលទ្ធភាពទៅទទួលយកសេវាកម្មទាំងនោះបាន គឺមិនសំរាប់មនុស្សទូទៅទ្បើយ ។ ហើយបើនិយាយពីការទៅទទួលយកសេវាកម្មថែរក្សាសម្ផស្សនៅក្រៅប្រទេសវិញ គឺតម្លៃពិតជាខុសគ្នាឆ្ងាយដាច់តែម្តង។

ឧទាហរណ៍ដូចជា សេវាកម្មបំបាត់រោមក្លៀកឲ្យឈប់ដុះដោយម៉ាស៊ីន laser នៅតាមគ្លីនិកក្នុងប្រទេសថៃ គឺគេយកតម្លៃ ជាង ៣០០០បាត (ប្រហែល 100$ )ក្នុង1លើក តែសម្រាប់ E CARE BEAUTY CLINIC វិញ សេវាកម្មបំបាត់រោមក្លៀកដោយម៉ាស៊ីន laser ទំនើបចុងក្រោយបង្អស់ មួយលើកតម្លៃត្រឹមតែ 15$ប៉ុណ្ណោះ ដែលជាតម្លៃមួយដ៏សមរម្យបំផុត។

ទិដ្ឋភាពនៃការបើកសម្ពោធ

ECARE BEAUTY CLINIC បានបើកដំណើរការសម្ពោធទីតាំងថ្មី ទល់មុខវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅថ្ងៃទី 03 ខែធ្នូ ឆ្នាំ ២០១៧នេះហើយ។ រាល់បងប្អូនដែលមានចំណាប់អារម្មណ៏ក្នុងការថែរក្សាសម្ផស្សណាមួយមិនថា ស្បែកមុខ ឬ ដងខ្លួន គឺអាចអញ្ចើញមកទទួលសេវាកម្មបាន ហើយ E CARE BEAUTY CLINIC ក៏មានសេវាកម្មជាច្រើនមុខផ្សេងទៀតដូចជា៖

-បំបាត់រោមគ្រប់កន្លែងលើដងខ្លួនដោយម៉ាស៊ីន Laser

-ស្ទីមបញ្ចូលវីតាមីន និងខូលទ្បាជេនលើស្បែកដងខ្លួនឲ្យ ស ស្អាត និងទន់ម៉ត់រលោង

-ព្យួរសេរ៉ូមខូលទ្បាជេនជួយឲ្យសាច់ស្អាត

-ចាក់វីតាមីនជំនួយស្បែកឲ្យស

-ព្យាបាលមុខកើត មុន ជាំ អាចម៍រុយ គ្រប់ប្រភេទ

-ម៉ាស្សាបញ្ចូលវីតាមីនស្បែកមុខ

-ម៉ាស្សាបញ្ចូលខូលទ្បាជេនស្បែកមុខ

-ម៉ាស្សាក្លៀកឲ្យស

-អ៊ុតបំបាត់សង្វា និងមុខឃ្មូត

-សម្រករាងដោយម៉ាស៊ីន

-បន្តឹងស្បែកមុខបំបាត់យាធ្លាក់

-ប៉ាក់ ផ្លុំ ចិញ្ចើម បបូរមាត់

-តរោមភ្នែក និងសេវាកម្មជាច្រើនផ្សេងទៀត

ការបម្រើជូនដោយបុគ្គលិកមានបទពិសោធន៍យូរឆ្នាំ កន្លែងមានអនាម័យ ព្រមទាំងមានផាសុកភាព និងភាពរួសរាយរាក់ទាក់ផងដែរ ។

ទិដ្ឋភាពនៃការបើកសម្ពោធ

លោកស្រី សេង ពេជ្របញ្ញា ដែលជាអគ្គនាយិកានៃគ្លីនិកថែរក្សាសម្ផស្ស E CARE BEAUTY CLINIC បានមានប្រសាសន៍ថា គ្លីនិកលោកស្រីដំណើរការរហូតមកដល់ពេលនេះ គឺមានរយៈពេល 6 ឆ្នាំហើយ។ ដោយសារមានការគាំទ្រពីអតិថិជនជាច្រើនរហូតមក ទើបធ្វើឲ្យលោកស្រីមានកម្លាំងចិត្តក្នុងការដាក់ដើមទុនបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីកែលម្អគ្លីនិករបស់លោកស្រីឲ្យកាន់តែមានភាពទំនើប និងស្រស់ស្អាតព្រមទាំងបាននាំយកឧបករណ៍ គ្រឿងបរិក្ខាទំនើបៗ និងម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយជាច្រើនពីមកបរទេសបន្ថែមទៀត ដើម្បីបម្រើជូនអតិថិជនរបស់លោកស្រីឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនទៀត។

ទិដ្ឋភាពនៃការបើកសម្ពោធ

លោកស្រីបានបញ្ជាក់ថា គោលបំណងដែលលោកស្រីបង្កើត E CARE BEAUTY CLINIC នេះទ្បើង គឺដើម្បីផ្តល់ឱកាសជូនបងប្អូនគ្រប់ស្រទាប់វណ្ណៈ មិនថា បុគ្គលិកក្រុមហ៊ុន សិស្ស និស្សិត អាជីវករ ឬបងប្អូន កម្មការនី ដែលមានចំនូលទាប ឬមធ្យម ឲ្យមានលទ្ធភាព មកទទួលសេវាកម្មណាមួយ ដើម្បីភាពស្រស់ស្អាត ពី E CARE BEAUTY CLINIC បានដូចៗគ្នា។

អាស័យដ្ឋាន៖

សាខាភ្នំពេញ ផ្ទះលេខ 233 មហាវិថីម៉ៅសេទុង សង្កាត់ ទួលស្វាយព្រៃទី 1 ខណ្ឌ ចំការមន ភ្នំពេញ

( នៅទល់មុខវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ )

សាខាសៀមរាប ផ្ទះលេខ 26B ផ្លូវជាតិលេខ 6

( បើធ្វើដំណើរមកពីភ្នំពេញ ហួសផ្សាលើធំថ្មី ប្រហែល 300 ម៉ែត្រ នៅខាងឆ្វេងដៃ )

TEL : 010 52 52 52 / 092 333 960 / 088 63 63 555 ៕ 

ទិដ្ឋភាពនៃការបើកសម្ពោធ
ទិដ្ឋភាពនៃការបើកសម្ពោធ
ការបម្រើជូនដោយបុគ្គលិកមានបទពិសោធន៍យូរឆ្នាំ កន្លែងមានអនាម័យ ព្រមទាំងមានផាសុកភាព និងភាពរួសរាយរាក់ទាក់ផងដែរ
ការបម្រើជូនដោយបុគ្គលិកមានបទពិសោធន៍យូរឆ្នាំ កន្លែងមានអនាម័យ ព្រមទាំងមានផាសុកភាព និងភាពរួសរាយរាក់ទាក់ផងដែរ
ទិដ្ឋភាពនៃការបើកសម្ពោធ
ការបម្រើជូនដោយបុគ្គលិកមានបទពិសោធន៍យូរឆ្នាំ កន្លែងមានអនាម័យ ព្រមទាំងមានផាសុកភាព និងភាពរួសរាយរាក់ទាក់ផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]