(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មហាជន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញតារាសម្ដែងប្រុស លោក ជា លាងឆេ និង លោក គឹម តារា បានថតរូប Pre Wedding ជាមួយគ្នា មើលទៅហាក់បីដូចជាគូស្នេហ៍ថ្មីថ្មោង ត្រៀមដឹកដៃគ្នាចូលរោងការ នាពេលខាងមុខអ៊ឹចឹង។

មានមហាជនមួយចំនួនមានចម្ងល់ថា តើរូបថតនោះជាការពិត ឬគ្រាន់តែជាការសម្ដែង។ ពាក់ព័ន្ធនឹងការចោទសំណួរនេះ ម្ចាស់សាមីខ្លួនផ្ទាល់ លោក ជា លាងឆេ ក៏បានចេញឆ្លើយតម តាមរយៈខមមិនថា នេះមិនមែនជាការពិតឡើយ គ្រាន់តែជាការថត Fashion តែប៉ុណ្ណោះ។

ជាការពិត តារាសម្ដែងរូបសង្ហាលោក ជា លាងឆេ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងពេញៗដៃ តាមរយៈការថតស្ប៉តពាណិជ្ជកម្ម និង ការសម្ដែងខ្សែភាពយន្ត។ ក្រៅពីនេះលោកក៏ជាតារាបង្ហាញម៉ូដ ឲ្យផលិតផលសម្លៀកបំពាក់ផងដែរ។ ការបង្ហាញម៉ូដសម្លៀកបំពាក់នោះ បានធ្វើឲ្យមហាជនមួយចំនួន មានការយល់ច្រឡំ ដោយថ្មីៗនេះ លោកថត Pre Wedding ជាមួយនឹងមិត្តរួមអាជីព គឺលោក គឹម តារា ដែលជាហេតុធ្វើឲ្យមហាជន មានការយល់ច្រឡំថា អ្នកទាំងពីរស្រឡាញ់ភេទដូចគ្នា។

ជាមួយនឹងមន្ទិលសង្ស័យនេះ លោក ជា លាងឆេ បានឆ្លើយតមថា «អត់មានអីការពិតណា គ្រាន់តែថតឲ្យ Fashion គេទេ» ។ ក្រោយពេលធ្វើការបកស្រាយចេញពីផ្ទាល់មាត់ ទើបគេអស់សង្ស័យថា ពត៌មានស្រឡាញ់គ្នា រវាងលោក ជា លាងឆេ និងលោក គឹម តារា ក្នុងវិស័យសិល្បៈកម្ពុជា មិនមែនជាការពិតឡើយ៕

រូបភាព៖ លោក ជា លាងឆេ និង លោក គឹម តារា
រូបភាព៖ លោក ជា លាងឆេ និង លោក គឹម តារា
រូបភាព៖ លោក ជា លាងឆេ និង លោក គឹម តារា
រូបភាព៖ លោក ជា លាងឆេ និង លោក គឹម តារា
រូបភាព៖ លោក ជា លាងឆេ និង លោក គឹម តារា
រូបភាព៖ លោក ជា លាងឆេ
រូបភាព៖ លោក ជា លាងឆេ
រូបភាព៖ លោក ជា លាងឆេ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា លាងឆេ