ភ្នំពេញ៖ កញ្ញា មាន សូនីតា ត្រូវបានគេស្គាល់ថា គឺជាតារាសម្តែងស្រីមួយរូប ដ៏មានប្រជាប្រិយភាព និងទេពកោសល្យខ្ពស់ មិនថាតែផ្នែកសិល្បៈ ឬក៏ចំណេះដឹងនោះទេ។ ប៉ុន្តែនាងថែមទាំងជាម្ចាស់ហាង លក់សម្លៀកបំពាក់វ័យក្មេងម្នាក់ ជាមួយនឹងការបញ្ចេញម៉ូតស្អាតៗ ប្រកបដោយគំនិតច្នៃប្រឌិត ពីក្រមាខ្មែរ និងមានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងស្រីស្រគត់ស្រគំ មាន សូនីតា ក៏បានធ្វើការបង្ហោះរូបភាពនាង នៅលើបណ្តាញទំនាក់ទំនងសង្គម អីុនស្តាក្រាម ក្នុងឈុតបែបប្រពៃណី ពណ៌ទឹកមាស រំលេចដោយត្បូងជាច្រើនគ្រាប់ ភ្លឺចែងចាំង យ៉ាងស្រស់ស្អាត សាកសមទៅនឹងដងខ្លួន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះក៏មានអ្នកគាំទ្រនាងជាច្រើន បានបញ្ចេញមតិ សរសើរមិនដាច់ពីមាត់ថា កញ្ញា សូនីតា ពិតជាស្រស់ស្អាតមែនទែន នៅពេលដែលនាងគ្រងឈុតមួយនេះផងដែរ ៕

ចង់ដឹងថា ស្រស់ស្អាតយ៉ាងណានោះ ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាព៖ កញ្ញា មាន សូនីតា
រូបភាព៖ កញ្ញា មាន សូនីតា
រូបភាព៖ កញ្ញា មាន សូនីតា
រូបភាព៖ កញ្ញា មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា