ភ្នំពេញ៖ រឿងដែលទាក់ទងទៅព្រៃជ្រៅដ៏អាថ៌កំបាំងមួយនេះ នៅតែជាចង្ងល់ទៅកាន់មនុស្សជាច្រើន ដោយមានរឿងជាច្រើនខុសៗគ្នាបានកើតឡើង ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺ រឿងដែលជាប់ទាក់ទងជាមួយនឹងក្មេងប្រុសម្នាក់។

អ្នកដឹកនាំរឿង Black Full Moon បានសិក្សាស្រាវជ្រាវទាក់ទងជាមួយរឿងព្រៃមួយនោះ ក៏ដូចជារឿងក្មេងប្រុសមួយនោះ ហើយយកមកផលិតជាសាច់រឿងមួយនេះផ្ទាល់តែម្តង។ វាជារឿងដំណាលដែលមនុស្សនិយាយតៗគ្នាថា មានសិស្សសាលាមកបោះជំរុំហើយមានក្មេងប្រុសកាយរឹទ្ធម្នាក់បបួលក្មេងប្រុសម្នាក់ទៀតទៅចងក ហើយក៏មានរឿងជាច្រើនទៀតដែលបានកើតឡើងទៅលើពួកគេរហូតដល់បាត់បង់ជីវិតម្តងម្នាក់ៗ។ តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់ហ៊ានដើរចូលព្រៃនោះតែឯងទៀតទេ ព្រោះអ្នកភូមិដែលរស់នៅទីនោះបាននិយាយបន្ថែមទៀតថា ពេលខ្លះគេក៏ឃើញខ្មោចរត់ចេញពីទឹកមកលើដីគោកក៏មាន ពេលខ្លះក៏មានក្មេងប្រុសរត់ទៅគោះទ្វារផ្ទះហើយសុំបាយហូបជាដើម។

និយាយពីរឿង Black Full Moon នេះវិញ គឺមនុស្សមួយក្រុមដើរចូលទៅក្នុងព្រៃនោះដើម្បីថតជារឿងទុកដាក់បង្ហាញទស្សនិកជន ប៉ុន្តែដោយសារតែការធ្វេសប្រហែសបានធ្វើឲ្យពួកគេជួបរឿងដែលមិនគួរជូប។ ដើម្បីដឹងច្បាស់ពីព្រៃមួយនោះ កុំភ្លេចមកទស្សនារឿង Black Full Moon ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

សូមទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

Black Full Moon រឿងពិតរបស់ព្រៃជ្រៅដ៏អាថ៌កំបាំងមួយនៅក្នុងប្រទេសថៃ
Black Full Moon រឿងពិតរបស់ព្រៃជ្រៅដ៏អាថ៌កំបាំងមួយនៅក្នុងប្រទេសថៃ
Black Full Moon រឿងពិតរបស់ព្រៃជ្រៅដ៏អាថ៌កំបាំងមួយនៅក្នុងប្រទេសថៃ
Black Full Moon រឿងពិតរបស់ព្រៃជ្រៅដ៏អាថ៌កំបាំងមួយនៅក្នុងប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]