ផ្លែផាសិន (Passion) ឬ អ្នកមួយចំនួនតែងហៅថា ផ្លែក្រូចវល្លិ គឺកំពុងតែពេញនិយមបំផុតនៅពេលបច្ចុប្បន្ន។ ម្យ៉ាងទៀតមនុស្សភាគច្រើន ចូលចិត្តផឹកទឹកផ្លែផាសិននេះណាស់ ព្រោះថាវាជួយដល់សុខភាពបានច្រើនទៀតផង។

ផ្លែក្រូចវល្លិ ឬគ្រប់គ្នាហៅថាផ្លែPassion

ប៉ុន្តែអ្នកមិនបានដឹងទេ ថាស្លឹករបស់វាក៏ផ្តល់អត្ថប្រយោជន៍ យ៉ាងពិសេសចំពោះសុខភាពរបស់អ្នកបានផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ស្លឹកក្រូចវល្លិ ឬស្លឹកផ្លែផាសិន ៖

រូបភាពនៃស្លឹកក្រូចវល្លិ ឬស្លឹកផ្លែPassion

ស្លឹកផ្លែផាសិន មានផ្ទុកវីតាមីន

- ស្លឹកផ្លែផាសិនមានផ្ទុកវីតាមីន A និងវីតាមីន C

- វីតាមីន A គឺល្អសម្រាប់ភ្នែក និងជួយថែរក្សាស្បែក

- វីតាមីន C ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ការពាររាងកាយពីការឆ្លងមេរោគ និងការពារពីជំងឺ និងជួយបង្កើនមុខងារនៃសារធាតុ Collagen ដែលវាមានសកម្មភាពដូចជាការជួយពង្រឹង និងតភ្ចាប់ទំនាក់ទំនងរវាងកោសិកា និងជាលិកាសេរី។

ការលើសឈាម

- ស្លឹកផ្លែផាសិន អាចជួយគ្រប់គ្រងជំងឺលើសឈាម ឬសម្ពាធឈាមខ្ពស់

- ដោយយោងតាមរូបមន្តធម្មជា តិសម្រាប់ការរស់នៅមានសុខភាពល្អ ( Natures Formula for Healthy Living) អ្នកវិទ្យាសាស្ត្របានឲ្យដឹងថាស្លឹកគឺវាមានផ្ទុក Harmane Alkaloids ដែលជួយកាត់បន្ថយសម្ពាធឈាម

- ស្លឹកផ្លែផាសិន មានលក្ខណសម្បតិ្តជួយធ្វើឲ្យមានអារម្មណ៍ធូរស្រាលផងដែរ។

 ការរំលាយអាហារ

- ស្លឹកផ្លែផាសិន វាសម្បូរទៅដោយជាតិសរសៃ

- ជាតិសរសៃរបស់វា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្អាតកាកសំណល់ ដូចជាសារធាតុពុល និងរ៉ាឌីកាល់សេរី។

ជំងឺហឺត

- ស្លឹកផ្លែផាសិន មានអត្ថប្រយោជន៍ចំពោះអ្នកជំងឺហឺត

- តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Gofferz Media ការសិក្សាមួយ បានរកឃើញថាការទទួលទានផ្លែផាសិន គឺវាជួយដោះស្រាយដ៏ល្អបំផុត សម្រាប់ជំងឺរលាកទងសួតបានផងដែរ

- ម្យ៉ាងទៀតដោយយោងតាមការសិក្សា នៃសាកលវិទ្យាល័យ Arizona (University of Arizona) បានឲ្យដឹងថា អ្នកដែលបានទទួលទានផាសិន គឺមានការថយចុះពីជំងឺហឺតតិចជាងអ្នកដែលបានប្រើប្រាស់ថ្នាំ Placebo ។

 ការគេងមិនលក់

- ស្លឹកផ្លែផាសិន វាជួយក្នុងការគ្រប់គ្រងការគេង របស់អ្នកឲ្យទទួលបានដំណេកស្កប់ស្កល់ 

- ម្យ៉ាងទៀតរុក្ខជាតិប្រភេទនេះ ជាធម្មតាគេប្រើវាដូចជា ពពួកថ្នាំធុញថប់អារម្មណ៍ ដែលជាជួយជម្រុញអ្នកឲ្យគេងលក់។

ជំងឺមហារីក

- ស្លឹកផ្លែផាសិន ជួយគ្រប់គ្រងជំងឺមហារីក

- នៅក្នុងនោះផ្លែផាសិន គឺជាផ្លែឈើតែមួយគត់ ដែលមានសារធាតុចិញ្ចឹម សម្រាប់ជាជម្រើសដែលអ្នកអាចយកមកទទួលទាន នៅពេលបច្ចុប្បន្នបាន។ សារធាតុចិញ្ចឹមនេះវាជួយឲ្យរាងកាយទទួលបាន នូវស្ថានភាពនិងកម្រិតមុខងាររបស់វាជោគជ័យ។

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]