រមៀត ត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី និងជាអាហារបំប៉ន ដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជួយប្រយុទ្ធប្រឆាំងនឹង ជំងឺរ៉ាំរ៉ៃជាច្រើន ដូចជាជំងឺរលាករ៉ាំរ៉ៃ ដែលជាដើមហេតុនៃការកើតជំងឺផ្សេងៗ ស្ទើរតែគ្រប់មុខ រួមទាំងអាចការពារបញ្ហាសុខភាពក្រពះពោះវៀន កោសិកាថ្លើម  និងបេះដូងផងដែរ។

មានមនុស្សជាច្រើន តែងតែទទួលទានរមៀត ដោយការយកមកចំអិនជាម្ហូបអាហារ (គ្រឿងបុក) ធ្វើជាភេសជ្ជៈសុខភាព រួមទាំងរូបមន្តធម្មជាតិ ថែទាំសម្រស់ផងដែរ។

ប៉ុន្តែអ្នកប្រហែលមិនបានដឹងទេថា  រមៀតក៏អាចយកមកសូន ធ្វើជាគ្រាប់ថ្នាំទទួលទាន ដូចជាថ្នាំពេទ្យធម្មតាដែរ ដែលវិធីនេះក៏ត្រូវបានចាស់ៗបុរាណខ្មែរ យើងតែងតែអនុវត្តជាប្រចាំ ដោយគ្រាន់តែយើងមិនបានដឹងច្បាស់ថាមានផ្សំដោយអ្វីខ្លះ។

ថ្ងៃនេះ យើងនឹងបើកកកាយអាថ៌កំបាំងថែរក្សាសុខភាព ដោយការយករមៀតសូនជាគ្រាប់ថ្នាំជំនួសថ្នាំពេទ្យ ដែលមិនត្រឹមតែជំនួយសុខភាព ការពារជំងឺ១០០មុខនោះទេ វិធីធ្វើក៏បែបធម្មជាតិងាយៗថែមទៀតផង។ តោះ! មកតាមដានវិធីធ្វើទាំងអស់គ្នា៖

រមៀតត្រូវបានគេទទួលស្គាល់ថាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងរ៉ាឌីកាល់សេរី និងអាហារបំប៉នដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខ

# វិធីធ្វើគ្រាប់ថ្នាំពីរមៀតបែបធម្មជាតិងាយៗ

គ្រឿងផ្សំ៖

- ម្សៅរមៀត 1/3 ពែង (អាចរកទិញបាននៅតាមទីផ្សារ តែយកល្អគួរតែធ្វើដោយធម្មជាតិដោយខ្លួនឯង ដោយយករមៀតស្រស់ៗ ចិតជាបន្ទះស្តើងតូចៗ ល្មមរួចយកទៅហាលឱ្យស្ងួត ហើយបុក ឬកិនជាម្សៅ)

- ម្សៅម្រេចខ្មៅ ១ចិប (ប្រមាណជា ២ស្លាបព្រា)

- ទឹកឃ្មុំ ២ស្លាបព្រាបាយ

- ប្រេងដូង ១ស្លាបព្រាបាយ

គ្រឿងផ្សំធ្វើគ្រាប់ថ្នាំពីរមៀតបែបធម្មជាតិងាយៗ

ការអនុវត្ត៖

- យកគ្រឿងផ្សំខាងលើ លាយបញ្ចូលគ្នាឱ្យសព្វ រួចអាចថែមម្សៅរមៀត ឬទឹកឃ្មុំ និងប្រេងដូងបន្ថែម ប្រសិនជាវាគោកពេក លៃយ៉ាងណាឱ្យវានៅសភាពទន់ល្មម មិនរឹងពេក មិនជ្រាយពេកដើម្បីងាយស្រួលមូលលុញ។

- បន្ទាប់ពីលាយគ្រឿងផ្សំបញ្ចូលគ្នាហើយ អ្នកអាចយកល្បាយទាំងនេះមកសូន លុញឬមូលជាដុំគ្រាប់ថ្នាំទំហំល្មម (ទំហំប៉ិនថ្នាំពេទ្យដែលអាចលេបចូល កុំសូនធំពេកពិបាកលេប)

- ក្រោយពីសូន ឬលុញជាគ្រាប់ថ្នាំរួចមក ត្រូវយកទៅទុកក្នុងទូទឹកកកកន្លែងកករយៈពេល១ម៉ោង ដើម្បីឱ្យគ្រាប់ថ្នាំរមៀតនេះ ឡើងរឹងរួចចាំទុកក្នុងដប ឬក្រឡដែលបិទមាត់ជិតរក្សាក្នុងទូទឹកកក សម្រាប់ប្រើប្រាស់នៅពេលក្រោយ

- អ្នកអាចលេបគ្រាប់ថ្នាំរមៀតធម្មជាតិនេះ មួយថ្ងៃ ២ ទៅ ៣គ្រាប់ ជាមួយទឹកធម្មតា ដូចជាលេបថ្នាំដែរ ដើម្បីគុណប្រយោជន៍សម្រាប់សុខភាព។

យកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នាឱ្យសព្វ រួចអាចថែមម្សៅរមៀត ឬទឹកឃ្មុំ និងប្រេងដូងបន្ថែមប្រសិនជាវាគោកពេក លៃយ៉ាងណាឱ្យវានៅសភាពទន់ល្មម មិនរឹងពេក មិនជ្រាយពេកដើម្បីងាយស្រួលមូលលុញ
ក្រោយពីសូន ឬលុញជាគ្រាប់ថ្នាំរួចមក ត្រូវយកទៅទុកក្នុងទូទឹកកកកន្លែងកករយៈពេល១ម៉ោង ដើម្បីឱ្យគ្រាប់ថ្នាំរមៀតនេះឡើងរឹងរួចចាំទុកក្នុងដប ឬក្រឡដែលបិទមាត់ជិតរក្សាក្នុងទូទឹកកកសម្រាប់ប្រើប្រាស់នៅពេលក្រោយ
អ្នកអាចលេបគ្រាប់ថ្នាំរមៀតធម្មជាតិនេះ មួយថ្ងៃ ២ ទៅ ៣គ្រាប់ ជាមួយទឹកធម្មតា ដូចជាលេបថ្នាំដែរ ដើម្បីគុណប្រយោជន៍សម្រប់សុខភាព

# គុណប្រយោជន៍ធំៗរបស់គ្រាប់ថ្នាំផ្សំពីរមៀត

គ្រាប់ថ្នាំពីរមៀតមួយនេះ ត្រូវបានគេដឹងថា កបនឹងជំងឺជាច្រើនមុខដែលស្ទើរតែរៀបរាប់មិនអស់ មិនថាសុខភាពរាងកាយ និងសម្រស់ស្រស់ស្អាត ពីខាងក្នុងនោះទេ។ គ្រាប់ថ្នាំមួយនេះ ត្រូវបានគេហៅថាមេថ្នាំ បែបឱសថបុរាណផងដែរ។ 

ចំណែកខាងក្រោមនេះ ជាគុណសម្បត្តិត្រួសៗ ដែលយើងនឹងយកលើកយកបង្ហាញថា តើមានប្រសិទ្ធភាពនឹងការការពារ និងព្យបាលនឹងជំងឺអ្វីខ្លះ៖

- ជាថ្នាំបំបាត់ការឈឺចុកចាប់ក្នុងរាងកាយ

- ថ្នាំសម្រាប់ការពារ និងព្យាបាលជំងឺរលាកក្នុងរាងកាយដូចជា ហើម បញ្ហាមុន រលាកសន្លាក់ និងឆ្អឹងជាដើម

- ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងធ្វើឱ្យកម្រិតជាតិស្ករស្ថិតក្នុងសភាពប្រក្រតី

- អាចកាត់បន្ថយជាតិខ្លាញ់ និងកូឡេស្តឺរ៉លមិនល្អ

- ការពារ និងព្យាបាលជំងឺរលាកពោះវៀន

- ប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្ត និងស្ត្រេសជាដើម

- បង្កើនសមត្ថភាពខួរក្បាល

គ្រាប់ថ្នាំពីរមៀតមួយនេះត្រូវបានគេដឹងថា កបនឹងជំងឺជាច្រើនមុខដែលស្ទើរតែរៀបរាប់មិនអស់ មិនថាសុខភាពរាងកាយ និងសម្រស់ស្រស់ស្អាតពីខាងក្នុងនោះទេ

- កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល

- ជួយបន្ធូរបន្ថយភាពតានតឹង និងការឈឺចុកចាប់ត្រង់សាច់ដុំ និងសន្លាក់

- ការពារ ព្យាបាល និងជំនួយសុខភាពប្រព័ន្ធរំលាយអាហារ ថែមទាំងបំបាត់អាការក្រហាយទ្រូង

- មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំឱ្យរឹងមាំអាចមានលទ្ធភាពការពារពីជំងឺផ្សេងៗដូចជា ជំងឺផ្តាសាយ ​ថែមទាំងជួយធ្វើឱ្យស្បែកភ្លឺស្រស់ថ្លា ​សាច់ចាំ

- អាចការពារ ប្រឆាំង និងព្យាបាលជំងឺមហារីកកាចសាហាវ

- ជំនួយដល់ការព្យាបាលដោយគីមី រួមនឹងជំងឺផ្សេងៗជាច្រើនមុខទៀត។

អ្នកប្រាកដជាពេញចិត្តចំពោះគុណសម្បត្តិរបស់រមៀតដែលពិតជាល្អនិងមានប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់របស់អ្នកដោយមនុស្សទូទៅអាចប្រើប្រាស់ដោយគ្មានបញ្ហា

ចំណាំ៖ អ្នកប្រាកដជាពេញចិត្តចំពោះគុណសម្បត្តិរបស់រមៀតដែលពិតជាល្អនិងមានប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់របស់អ្នកដោយមនុស្សទូទៅអាចប្រើប្រាស់ដោយគ្មានបញ្ហា តែសម្រាប់មនុស្សមួយចំនួនក៏មិនអាចប្រើបានដែរ។ អ្នកអាចអានអត្ថបទទាក់ទងផ្សេងៗ ថាតើអ្នកណាខ្លះដែលមិនអាចប្រើប្រាស់រមៀតបាន ដើម្បីជាការយល់ដឹងបន្ថែមទៀត៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]