ភ្នំពេញ៖ កាលពីយប់មិញនេះ ពិធីមង្គលការរបស់កំពូលតារាចម្រៀង សុគន្ធ និសា ត្រូវបានចប់សព្វគ្រប់ហើយ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអ្នកសិល្បៈប្រុសស្រីល្បីៗជាច្រើនដួង។

ជាមួយនឹងស្នាមញញឹម អបអរសាទរ ពីសំណាក់តារាល្បីៗនៅក្នុងមង្គលការនេះ តារាចម្រៀងវ័យក្មេង និងមានរូបសង្ហា ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស លោក នី រតនា ក៏មានសំណាង ចាប់បានបាច់ផ្កាពីអ្នកនាង សុគន្ធ និសា ផងដែរ។

ដោយការមានសំណាង ចាប់បានបាច់ផ្កាពីកូនក្រមុំនេះ គេជឿថាអ្នកនោះ នឹងក្លាយទៅជាអ្នកបានរៀបការ និងបានជួបគូស្នេហ៍ផ្អែមល្ហែម បន្ទាប់ពីកូនកម្លោះក្រមុំ ជាក់ជាមិនខានឡើយ។

អីយ៉ា! ចាប់បានបាច់ផ្កាបែបនេះ សង្ស័យឆ្នាំក្រោយ តារាចម្រៀងលោក នី រតនា មានដំណឹងល្អទេដឹង?

ទស្សនារូបភាព និង វីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖   

សុគន្ធ និសា និងស្វាមី ក្នុងពីធីមង្គលការយប់មិញ
សុគន្ធ និសា និងស្វាមី ក្នុងពីធីមង្គលការយប់មិញ
សុគន្ធ និសា និងស្វាមី ក្នុងពីធីមង្គលការយប់មិញ
លោក នី រតនា ចាប់បានបាច់ផ្កាពី សុគន្ធ និសា ក្នុងពីធីមង្គលការយប់មិញ
លោក នី រតនា ចាប់បានបាច់ផ្កាពី សុគន្ធ និសា ក្នុងពីធីមង្គលការយប់មិញ
លោក នី រតនា និង សុគន្ធ និសា ក្នុងពីធីមង្គលការយប់មិញ
លោក នី រតនា និង សុគន្ធ និសា ក្នុងពីធីមង្គលការយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា