ភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងស្អក ល្បីឈ្មោះយូរឆ្នាំ ស្តាប់មិនចេះជិនណាយ  អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងមួយរូប ដែលប្រជាប្រិយភាពខ្លាំង និងទទួលបានការកោតសរសើរច្រើន ពីសំណាក់អ្នកគាំទ្រ បើទោះបីជាអ្នកនាងមានគ្រួសារហើយក្តី។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននះ ផេកហ្វេសប៊ុកផ្លូវការ របស់ផលិតកម្មថោន ក៏បានបញ្ចេញនូវបទចម្រៀងថ្មី មួយបទទៀតហើយ របស់អ្នកនាង យក់ ថិតរដ្ឋា ពិរោះរណ្តំមិនចាញ់ទៅនឹងបទចាស់នោះទេ។

«ស្រលាញ់ស្រួលៗ បែកស្រួលៗ» បទថ្មី ពិតជាពិរោះមិនធម្មតា ជាបទបែបមនោសញ្ចេតនា ស៊ីជម្រៅ ច្បាស់ជាចាក់ដោតអារម្មណ៍ទស្សនិកជន ជាក់ជាមិនខាន ៕

ចង់ដឹងថា ពិរោះ រួមទាំងអត្ថន័យ នៃបទចម្រៀងមួយបទនេះយ៉ាងណានោះ តោះទៅទស្សនា និងស្ដាប់ទាំងអស់គ្នា!

តារាចម្រៀង យក់ ថិតរដ្ឋា
តារាចម្រៀង យក់ ថិតរដ្ឋា
« ស្រឡាញ់ស្រួលៗ បែកស្រួលៗ »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា