បញ្ហាប្រេះកែងជើង កើតឡើងជាញឹកញាប់ជាមួយមនុស្សគ្រប់វ័យ ជាពិសេសមនុស្សវ័យជំទង់ និងវ័យចំណាស់តែម្តង។ ទោះជាវាមិនមែនជាជំងឺ ដែលប៉ះពាល់ដល់សុខភាពយ៉ាងណាក៏ដោយ តែការដែលបណ្តោយឱ្យអាការនេះនៅតែបន្ត វានឹងធ្វើឱ្យកែងជើងរបស់អ្នករងនូវការឈឺចាប់យ៉ាងខ្លាំង រហូតដល់អាចចេញឈាមតាមស្នាមប្រេះកែងជើងនោះផងដែរ។ 

ជាការពិតណាស់សព្វថ្ងៃ មានផលិតផលជាច្រើនមុខសម្រាប់ជ្រើសរើស ដែលបានដាក់លក់នៅលើទីផ្សារ តែទោះជាយ៉ាងណាការពិតទៅបញ្ហាមួយនេះវិធីធម្មជាតិក៏អាចព្យាបាលបានដែរ ដោយគ្រាន់តែធ្វើតាមវិធីងាយៗបីដំណាក់កាល ជាមួយនឹងគ្រឿងផ្សំងាយស្រួលរកទិញតែប៉ុន្មានមុខប៉ុណ្ណោះ។

អ្នកអាចសាកល្បងអនុវត្តដូចខាងក្រោមជាមួយវិធីធម្មជាតិ៣ដំណាក់កាលនេះ៖

# ដំណាក់កាលទី១៖ ព្យាបាលដោយទឹកក្តៅឧណ្ហៗ

គ្រឿងផ្សំ

- ទឹកក្តៅឧណ្ហៗ

- ម្សៅសូដា ២ស្លាបព្រា (Baking Soda ទិញនៅផ្សារទំនើប)

- ថ្មដុស (ថ្មដុសជើងទិញបាននៅផ្សារទំនើប និងកន្លែងលក់សំភារៈបន្ទប់ទឹក)

- អំបិល ២ស្លាបព្រា

ដំណាក់កាលទី១​ ព្យាបាលដោយទឹកក្តៅឧណ្ហៗ

ការអនុវត្ត៖ ចាក់ទឹកក្តៅឧណ្ហៗនៅក្នុងធុង ឬចានដែកមួយល្មម រួចដាក់ម្សៅសូដា និងអំបិលកូរលាយគ្នាឱ្យសព្វ។ រួចត្រាំជើងរបស់អ្នកនៅក្នុងទឹកនោះ ប្រមាណជា ១៥នាទី។ បន្ទាប់មកយកថ្មដុស មកត្រដុសត្រង់កែងជើងដែលប្រេះនោះឱ្យវារបូតកំទេចស្បែកចាស់ៗ។

ចាក់ទឹកក្តៅឧណ្ហៗនៅក្នុងធុង ឬចានដែកមួយល្មម រួចដាក់ម្សៅសូដា និងអំបិលកូរលាយគ្នាឱ្យសព្វ។ រួចត្រាំជើងរបស់អ្នកនៅក្នុងទឹកនោះ ប្រមាណជា ១៥នាទី

# ដំណាក់កាលទី២៖ ជម្រុះកោសិកាចាស់ៗដោយការស្ក្រាប់

គ្រឿងផ្សំ

- ប្រេងធម្មជាតិ ២ស្លាបព្រា (ប្រេងធម្មតាក៏បាន បើបានប្រេងដូង ឬប្រេងអូលីវរឹតតែប្រសើរ)

- ស្ករស ១ ស្លាបព្រា

ប្រេងធម្មជាតិ ២ស្លាបព្រា (ប្រេងធម្មតាក៏បាន បើបានប្រេងដូង ឬប្រេងអូលីវរឹតតែប្រសើរ) ស្ករស ១ ស្លាបព្រា

ការអនុវត្ត៖ លាយប្រេង ជាមួយនឹងស្ករសកូរចូលគ្នាឱ្យសព្វ រួចយកមកលាប និងធ្វើការម៉ាស្សាលើកែងជើងដែលមានបញ្ហាឱ្យបាន ៥នាទី ចាំលាងចេញជាមួយទឹកធម្មតា។

លាយប្រេង ជាមួយនឹងស្ករសកូរចូលគ្នាឱ្យសព្វ រួចយកមកលាប និងធ្វើការម៉ាស្សាលើកែងជើងដែលមានបញ្ហាឱ្យបាន ៥នាទី ចាំលាងចេញជាមួយទឹកធម្មតា។

# ដំណាក់កាលទី៣៖ ផ្តល់សំណើម

គ្រឿងផ្សំ

- ទៀន ១ដើម (កំទេចឱ្យរាងហ្មត់)

- ប្រេង ២ស្លាបព្រា (ប្រេងធម្មតាក៏បាន បើបានប្រេងដូង ឬប្រេងអូលីវរឹតតែប្រសើរ)

ទៀន ១ដើម (កំទេចឱ្យរាងហ្មត់) ប្រេង ២ស្លាបព្រា (ប្រេងធម្មតាក៏បាន បើបានប្រេងដូង ឬប្រេងអូលីវរឹតតែប្រសើរ)

ការអនុវត្ត៖ យកប្រេង និងកំទេចទៀនទៅដាំនៅក្នុងទឹកក្តៅឱ្យវារលាយ។ បន្ទាប់មកទុកឱ្យត្រជាក់ សឹមយកទឹកនោះមកលាងជើងជាការស្រេច។

ចំណាំ៖ នៅក្នុងរយៈពេលដែលកំពុងតែធ្វើការព្យាបាល អ្នកគួរតែពាក់ស្រោមជើងបន្ថែមផងរាល់យប់មុនពេលចូលគេង៕  

យកប្រេង និងកំទេចទៀនទៅដាំនៅក្នុងទឹកក្តៅឱ្យវារលាយ។ បន្ទាប់មកទុកឱ្យត្រជាក់ សឹមយកទឹកនោះមកលាងជើងជាការស្រេច។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]