អ្នកធ្លាប់តែដឹងថាផ្លែទាបបារាំងគឺជាផ្លែឈើដែលអាចជួយដល់សុខភាពរាងកាយបានយ៉ាងល្អបំផុត ខណៈពេលដែលស្លឹករបស់វាក៏មានអត្ថប្រយោជន៍មិនចាញ់នឹងផ្លែដែរ។ 

ប៉ុន្តែគ្រាន់តែប្លែកបន្តិចត្រង់ថាស្លឹករបស់ទៀបបារាំង គឺត្រូវបានគេលាយផ្សំធ្វើវាឲ្យទៅជា "តែ" ដែលយើងហៅថាតែស្លឹកទៀបបារាំងសម្រាប់ជួយដល់សុខភាព។

ហើយការលាយផ្សំរបស់ស្លឹកទៀបបារាំងនេះវាមានប្រសិទ្ធភាពជាច្រើនចំពោះសុខភាពរាងកាយរបស់អ្នក និងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារ ការព្យាបាលទៅនឹងជំងឺជាច្រើនទៀតផង។

ផ្លែទៀបបារាំង និងស្លឹករបស់វា

១. ជួយបង្កើនប្រព័ន្ធភាពស៊ាំ

ការទទួលទានតែស្លឹកទៀបបារាំង  ជាទូទៅវាជួយបង្កើនប្រព័ន្ធភាពស៊ាំ ដោយសារស្លឹកទៀបបារាំងមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លា និងមានផ្ទុកវីតាមីនC ដែលជួយការពារអ្នកពីផលប៉ះពាល់អាក្រក់នៃរ៉ាឌីកាល់សេរី។

២.ការពារមហារីក

ទទួលទានតែស្លឹកទៀបបារាំងអាចជួយការពារប្រព័ន្ធរាងកាយរបស់អ្នកប្រឆាំងទៅនឹងជំងឺមហារីក និងអាចកាត់បន្ថយផលប៉ះពាល់ដោយការប្រើប្រាស់សារធាតុគីមី។

យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីផលិតផលធម្មជាតិ (The Journal of Natural Products) បានលើកឡើងថាស្លឹកទៀបបារាំងល្អជាងថ្នាំព្យាបាលដោយសារធាតុគីមីមួយម៉ឺនដងឯណោះ។

ម្យ៉ាងវិញទៀតតែស្លឹកទៀបបារាំងវាដើរតួនាទី ជាអ្នកប្រឆាំងនឹងមហារីក និងអាចប្រើប្រាស់ក្នុងការការពារមហារីកនៅពេលវាចាប់ផ្តើមដំបូងផងដែរ។

៣.ព្យាបាលទឹកនោមផ្អែម

Hypoglycemia គឺត្រូវបានផ្ទុកនៅក្នុងស្លឹកទៀបបារាំងដែលវាអាចជួយក្នុងការព្យាបាលចំពោះអ្នកជំងឺទឹកនោមផ្អែម ដោយHypoglycemiaនេះវាទៅព្យាបាលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ។

នៅក្នុងករណីនេះអ្នកជំងឺទឹកនោមផ្អែមគ្រាន់តែផឹកទឹកតែស្លឹកទៀបបារាំងដើម្បីបន្ថយជាតិស្ករក្នុងខ្លួនរបស់ពួកគេដោយមិនមានផលប៉ះពាល់អ្វីនោះទេ។

៤.ជួយដល់សុខភាពបេះដូង

តែស្លឹកទៀបបារាំងជួយការពារ និងធ្វើឲ្យបេះដូងមាំមួន ហើយថែមទាំងរក្សាឲ្យប្រព័ន្ធរបត់ឈាមល្អទៀតផង។ ទន្ទឹមនឹងនេះផងដែរវាក៏ជួយបន្ថយភាពតានតឹងដល់សរសៃឈាម ដូច្នេះបេះដូងនឹងមានភាពងាយស្រួលក្នុងការបញ្ជូនឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយរបស់អ្នក។

ហើយមួយវិញទៀតនោះវាថែមទាំងជួយកាត់បន្ថយការប្រឈមទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

៥.រោគឈឺចាប់ក្នុងសន្លាក់ឆ្អឹង(Gout Arthritis)

តែស្លឹកទៀបបារាំង មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលជួយក្នុងការព្យាបាលការឈឺចាប់ឆ្អឹងសន្លាក់។

តែស្លឹកទៀបបារំាង

 របៀបធ្វើតែស្លឹកទៀបបារំាង

គ្រឿងផ្សំមាន៖

- ស្លឹកទៀបបារាំង(ចំនួនសមល្មម)

- ទឹក (ចំនួនសមល្មម)

វិធីធ្វើ៖

- យកស្លឹកទៀបបារាំងដែលស្ងួត ដាក់ក្នុងទឹកដែលកំពុងពុះ

- ពន្លត់ភ្លើងនៅពេលដែលទឹកពុះនោះក្តៅល្មម ឬទឹកពុះគ្របស្លឹកទៀបបារំាង(ឬហៅថាទុកមួយរំពុះ)

- លើកវាចេញពីចង្ក្រាន រួចទុករយៈពេល២នាទី ឬអ្នកអាចទុកវារយៈពេលចាប់ពី៣០នាទី ដើម្បីឲ្យវាចេញសារធាតុចិញ្ចឹមពីស្លឹកទៀបបារាំងបានល្អ

- ទទួលទានតែស្លឹកទៀបបារាំងយ៉ាងតិច ៣ដងក្នុងមួយថ្ងៃនៅពេលពោះទទេ

ចំណាំ៖ អ្នកអាចទទួលទានតែស្លឹកទៀបបារាំងនៅពេលវាត្រជាក់បាន ឬស្ថិតនៅក្នុងរយៈពេល៨ម៉ោង បន្ទាប់ពីធ្វើតែហើយ ព្រោះវានៅតែរក្សាប្រសិទ្ធភាពរបស់វាដដែល៕

ស្លឹកទៀបបារាំងដែលស្ងួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]