កាលពីពេលថ្មីៗនេះ ប៉ូលីសបានចាប់ខ្លួននារីរកស៊ីផ្លូវភេទមួយចំនួន ដែលក្នុងនោះមានលើសពី២០នាក់ ដែលជា សិស្សស្រីរៀនវិទ្យាល័យShanghai ។ តាមរបាយការណ៍ បាននិយាយថា២នាក់ក្នុងចំនោមពួកគេគឺមានអាយុក្រោម​១៤ឆ្នាំ។ ជាការពិតណាស់ភាគច្រើនសិស្សស្រីដែលរៀននៅវិទ្យាល័យនេះ គឺចេញមកពីគ្រួសារដែលល្អ និងសមរម្យ។ ប៉ុនែ្ដ ដោយសារសង្គមបច្ចុប្បន្ននេះមានភាពរីកចំរើន និងភាពទំនើបបានធើ្វឲ្យពួកគេមានបំនង ប្រាថ្នាច្រើនចង់បាននេះ ចង់បាននោះដូចជាពួកគេចង់ក្លាយខ្លួនគឺជាមនុស្សទំនើប និងទាន់សម័យ ចូលចិត្ដដើរផ្សារ និងចូលរួមកម្មវិធីផេ្សងៗ។ មូលហេតុទាំងអស់នេះហើយ បានធើ្វឲ្យពួកក្លាយជានារីរកស៊ីផ្លូវភេទ ជាការដោះដូរ នឹងប្រាក់, របស់ប្រើប្រាស់ថៃ្លៗ, កាបូប ឬទូរស័ព្ទម៉ាកល្បី ឬយកលុយទាំងនោះទៅធើ្វអ្វី ដែលពួកគេចង់បាន។ ភាពភ្ញាក់ផើ្អល បានកើតឡើងជាសាធារណៈនៅប្រទេសចិនដោយសារនារីរកស៊ីផ្លូវភេទកាន់តែមានអាយុតិចទៅ តិចទៅ រួមទាំងការធ្លាក់ចុះនៃសីលធម៌របស់នារីភេទនៅក្នុងសង្គមចាប់ផើ្ដមរីករាយដាលយ៉ាងខ្លាំងចំពោះ កេ្មងជំទង់៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]