ភ្នំពេញ៖ រឿង «ធ្មប់» ដែលជាប្រភេទសាច់រឿងនិយាយអំពីមន្តអាគម អូមអាម ចូលរួមសម្ដែងដោយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងតារាល្បីៗជាច្រើនទៀតនោះ នាពេលនេះបានចេញវីដេអូឈុតក្រៅឆាកខ្លីៗ ជាមួយនឹងរូបភាព Poster ជាផ្លូវការហើយ។

រឿង «ធ្មប់» ចេញ Poster ជាផ្លូវការ

ក្នុងនោះយើងសង្កេតឃើញថា តួអង្គនីមួយៗនៅក្នុងរឿងនេះ ស្លៀកពាក់បែបបុរាណ ស្ថិតក្នុងសម័យលង្វែក។ បើមើលតាមសាច់រឿងវិញ ក្នុងសម័យនោះមនុស្សភាគច្រើន និយម និងមានជំនឿទៅលើ រឿង «ធ្មប់» ជាខ្លាំង ដែលធ្វើឲ្យសាច់រឿងនេះ ទាក់ចិត្តទស្សនិកជនជាច្រើន អន្ទះសារ ចង់ទស្សនា ចង់ដឹងសាច់រឿងបន្តទៅជាយ៉ាងណាមែនទែន ក្រោយពីបានទស្សនា ឈុតក្រៅឆាកនេះរួច។ គួរឲ្យដឹងថា រឿងមួយនេះបានចំណាយទុនថតអស់ជាច្រើន និងធ្វើការចែកចាយដោយ ក្រុមហ៊ុន «ពូព្រហ្ម អ៊ិនធើធេនម៉ិន»ផងដែរ។

រឿង «ធ្មប់»
រឿង «ធ្មប់»

សម្រាប់រឿង «ធ្មប់» នេះនឹងធ្វើការចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះតទៅ។

សូមទស្សនា វីដេអូឈុតក្រៅឆាកខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]