ភ្នំពេញ៖ ពិធីមង្គលការរបស់កំពូលតារាចម្រៀង សុគន្ធ និសា កាលពីព្រឹកមិញនេះបានបញ្ចប់ទៅសព្វគ្រប់ហើយ ប្រកបដោយភាពរលូន ជាមួយនឹងស្នាមញញឹមអបអរសាទរ ពីសំណាក់ពីអ្នកចូលរួមជាច្រើននាក់។

នៅក្នុងនោះដែរ យើងឃើញកំពូលតារាចម្រៀងរួមទ្រនំកញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីដ៏ពិសេសនេះផងដែរ និងបានជូនពរកញ្ញា សុគន្ធ និសា ជាមិត្តសម្លាញ់របស់ខ្លួនឱ្យមានសុភមង្គលក្នុងជីវិតទៀតផង។

ចំណែកឯសម្រស់របស់កញ្ញា ឱក សុគន្ធកញ្ញា វិញក៏មានភាពស្រស់ស្អាតលេចធ្លោមិនធម្មតាដែរ នៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាហូលផាមួង យ៉ាងស្រស់សោភា រីឯកញ្ញា ឈិត សុវណ្ណបញ្ញា វិញក៏ស្រស់ផូរផង់ដូចគ្នាដែរ។

មួយឈុតនេះរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ពិតជាថ្លៃថ្នូរ សមជាសុភាពនារីខ្មែរមែន ដែលបានធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំតុបតែងខ្លួនរបស់កញ្ញា ដើម្បីចូលរួមក្នុងពិធីមង្គលការរបស់ សុគន្ធ និសា កាលពីព្រឹកមិញនេះ៕

ទស្សនាសម្រស់របស់ ឱក សុគន្ធកញ្ញា ក្នុងឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាត៖ 

ឈុតប្រពៃណីខ្មែររបស់ ឱក សុគន្ធកញ្ញា ចូលរួមក្នុងពិធីមង្គលការ និសា ព្រឹកមិញ
ឈុតប្រពៃណីខ្មែររបស់ ឱក សុគន្ធកញ្ញា និង ឈិត សុវណ្ណបញ្ញា ចូលរួមក្នុងពិធីមង្គលការ និសា ព្រឹកមិញ
ឱក សុគន្ធកញ្ញា សុគន្ធ និសា និង ឈិត សុវណ្ណបញ្ញា
ឱក សុគន្ធកញ្ញា សុគន្ធ និសា និង ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា ឱក សុគន្ធកញ្ញា សុគន្ធ និសា ពេជ្រ សោភា និង ណាក់ ស្រីណា
ឈុតប្រពៃណីខ្មែររបស់ ឱក សុគន្ធកញ្ញា និង ឈិត សុវណ្ណបញ្ញា ចូលរួមក្នុងពិធីមង្គលការ និសា ព្រឹកមិញ
ឈុតប្រពៃណីខ្មែររបស់ ឱក សុគន្ធកញ្ញា និង ឈិត សុវណ្ណបញ្ញា ចូលរួមក្នុងពិធីមង្គលការ និសា ព្រឹកមិញ
ឈុតប្រពៃណីខ្មែររបស់ ឱក សុគន្ធកញ្ញា និង ឈិត សុវណ្ណបញ្ញា ចូលរួមក្នុងពិធីមង្គលការ និសា ព្រឹកមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា