ភ្នំពេញ៖ កាលពីថ្ងៃទី ៣០ វិច្ឆិកា កន្លងទៅនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលក្រុមថតបរទេស។

សន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧

ឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងជាប្រធានអនុគណៈកម្មការមេប្រយោគវគ្គជម្រុះ បានប្រកាសនូវភាពយន្តដែលបានជាប់ទៅវគ្គផ្តាច់ព្រ័ត្រចំនួន០៨ចំណងជើង ដែលនឹងត្រូវចាក់បញ្ចាំង នៅរោងភាពយន្តទំនើបៗចំនួន៣ ដូចជា រោងភាពយន្ត Major Platinium Cineplex ផ្សារ Aeon រោងភាពយន្ត Legend Cinema ផ្សារទំនើប City Mall រោងភាពយន្ត Prime Cineplex ផ្សារទំនើបសុវណ្ណា។

ឯកឧត្តម ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងជាប្រធានអនុគណៈកម្មការមេប្រយោគវគ្គជម្រុះ

ឯកឧត្តម បានបន្តទៀតថា ក្នុងចំណោមភាពយន្តទាំង០៨នេះ នឹងត្រូវវាយតម្លៃផ្តល់ជ័យលាភីចំនួន០៩៖

១. ជ័យលាភីភាពយន្តឆ្នើម (Best Film)

២. ជ័យលាភីអ្នកនិពន្ធភាពយន្តឆ្នើម (Best Screen Play) ជនជាតិខ្មែរ

៣. ជ័យលាភីអ្នកដឹកនាំរឿងឆ្នើម (Best Director) ជនជាតិខ្មែរ

៤. ជ័យលាភីអ្នកថតភាពយន្តឆ្នើម (Best Cinematographer) ជនជាតិខ្មែរ

៥. ជ័យលាភីអ្នកសម្តែងប្រុសឆ្នើម (Best Actor) ជនជាតិខ្មែរ

៦. ជ័យលាភីអ្នកសម្តែងស្រីឆ្នើម (Best Actress) ជនជាតិខ្មែរ

៧. ជ័យលាភីអ្នកតុបតែងឆាកឆ្នើម (Best Props Master) ជនជាតិខ្មែរ

៨. ជ័យលាភីអ្នកបច្ចេកទេសពន្លឺឆ្នើម (Best Gaffer) ជនជាតិខ្មែរ

៩. ជ័យលាភីអ្នកប្រព្រឹត្តិកម្មភាពយន្តឆ្នើម(Best Post Production) ជនជាតិខ្មែរ

លោក ប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្ឋានសិល្បៈភាពយន្ត

ចំនែក ប្រធានស្តីទីនាយកដ្ឋានសិល្បៈភាពយន្ត លោក ប៉ុក បូរក្ស មានប្រសាសន៍ថា ក្នុងពិធីបើកមហោស្រពភាពយន្តជាតិលើកទី៥នេះ នឹងចាក់បញ្ចាំងខ្សែភាពយន្ត ដែលដឹកនាំដោយ លោកស្រី អេនជេនលីណា ចូលី និង លោក ប៉ាន់ រិទ្ធី អ្នកដឹកនាំរឿងកម្ពុជា មានចំណងជើងថា មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ First They Killed My Father។

ប្រិយមិត្តអាចចូលរួមទស្សនាភាពយន្តទាំង០៨នេះ ដោយសេរីនៅតាមរោងភាពយន្តទំនើបទាំងបីខាងលើ៕  

សន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧
សន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧
សន្និសីទសារព័ត៌មាន ស្តីពី ការរៀបចំមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]