ភ្នំពេញ៖ នាពេលព្រឹកនេះ ថ្ងៃមង្គលរបស់កំពូលតារាចម្រៀង សុគន្ធ និសា បានចាប់ផ្តើមឡើងយ៉ាងអធិកអធម និងមានភ្ញៀវកិត្តិយសជាច្រើននាក់បានចូលរួមអបអរសាទរ។

នៅក្នុងថ្ងៃនេះដែរ ឃើញថាសម្រស់របស់តារាចម្រៀងរូបនេះ កាន់តែមានភាពស្រស់ស្អាតខ្លាំងឡើង បូករួមនឹងស្វាមីដ៏សាកសមរបស់កញ្ញាផងនោះ។ 

កញ្ញា សុគន្ធនិសា នៅក្នុងថ្ងៃមង្គលការ

ដោយឡែក កាលពីព្រឹកមិញនេះមានតារារួមទ្រនំជាច្រើនបានចូលរួម តែអ្នកខ្លះទៀតក៏មិនបានចូលរួមផងដែរ យ៉ាងណាមិញ កម្មវិធីពេលល្ងាចនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូភីត្រា យប់នេះ ដោយក្នុងនោះកញ្ញាបានអញ្ជើញភ្ញៀវត្រឹមតែ៧០០នាក់ប៉ុណ្ណោះ ពោលគឺមិត្តដែលស្គាល់គ្នាស្និទ្ធ។

ជាក់ស្តែង តារាចំនួន៣រូបបានបង្ហោះសារសុំអភ័យទោស ព្រោះតែមិនបានចូលរួម នៅក្នុងកម្មវិធីរបស់ សុគន្ធ និសា ដែលប្រព្រឹត្តទៅនៅយប់នេះ នៅក្នុងនោះគឺ អ្នកនាងពេជ្រ សោភា អ្នកនាងចន ច័ន្ទលក្ខិណា និងលោក សាវិន ហ្វីលីព ដែលត្រូវមានការងារ នៅក្រៅប្រទេស និងតាមខេត្តផងដែរ ដោយមិនអាចចោលការងារទាំងនោះ៕ 

កញ្ញា សុគន្ធនិសា នៅក្នុងថ្ងៃមង្គលការ
កញ្ញា សុគន្ធនិសា នៅក្នុងថ្ងៃមង្គលការ
អ្នកនាងចន ចន្ទ័លក្ខិណា បានបង្ហោះសុំទោសដែលមិនបានចូលរួម
អ្នកនាងពេជ្រ សោភា បានបង្ហោះសាររវល់នៅខេត្តយប់នេះ
លោក សាវិន ហ្វីលីព បានបង្ហោះសុំទោសដែលមិនបានចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព