ភ្នំពេញ៖ តារាប្រុសចំនួនពីរដួង គឺលោក ជា លាងឆេ និងលោក គឹម តារា គឺជាតារាសម្តែង ដែលទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់។

ជាពិសេសគេតែងឃើញអ្នកទាំងពីរបានសម្តែងខ្សែភាពយន្ត និងថតចម្រៀងកាយវិការជាច្រើន ឱ្យតាមបណ្តាផលិតកម្មធំៗនៅក្នុងស្រុក ជាប្រភេទបែបយុវវ័យទាន់សម័យ។

ហើយថ្មីៗនេះតារាសម្តែងប្រុសទាំងពីរដួង ក៏បានធ្វើឱ្យអ្នកគាំទ្រ និងមហាជនទូទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញអ្នកទាំងពីរថតរូបជាលក្ខណៈរូបថត Pre-Wedding ជាមួយគ្នា។

នេះបើយោងតាមរូបជាច្រើនសន្លឹករបស់តារាប្រុសទាំងពីរដួងនេះ ដែលបានបង្ហោះនៅលើហ្វេសប៊ុក Star V Photography បានបង្ហាញថាអ្នកទាំងពីរពិតជាមានភាពផ្អែមល្ហែម និងមើលទៅមានភាពស៊ីគ្នាល្អណាស់ សាកសមដូចជាគូស្នេហ៍ ប្រុសដូចគ្នា ពិតៗយ៉ាងដូច្នោះដែរ។ 

គួរឱ្យដឹងដែរថា នេះគឺជាលើកទី១ហើយដែលគេឃើញតារាប្រុសខ្មែរ បានចេញរូបភាពជាគូស្នេហ៍ ថតបែប Pre-Wedding ជាមួយគ្នាដូច្នេះ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមទូទៅ៕

Credite page: Star V Photography

ទស្សនារូបភាពរបស់តារាប្រុសទាំងពីរដូងដូចខាងក្រោមនេះ៖  

តារាសម្តែងលោក ជា លាងឆេ និងលោក គឹម តារា ថតរូប Pre-Wedding ជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា លាងឆេ