យោងតាមប្រភពពត៌មានពី គេហទំព័រ EMIRATES របស់ប្រទេសអារ៉ាប់ បានអោយដឹងថា មានបុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេបានថតវីដេអួ មិនសមរម្យទៅលើស្រ្តី នៅក្នុង ទូរស័ព្ទដៃរបស់គេ។

តាមសំដីរបស់ប៉ូលីសបានអោយដឹងថា បុរស វ័យ ២៨ឆ្នាំរូបនេះ បានយកស្ថានីយរថភ្លើង ក្រោមដី ធ្វើជាកន្លែងសំរាប់ថតវីដេអូ ទៅលើស្រីៗ ដោយមិនមានការអនុញ្ញាតពីពួកនាង ឡើយ ដែលបណ្តាល អោយពួកនារីទាំងនោះ មិនសូវជាសប្បាយចិត្តប៉ុន្មានទេ។ យ៉ាងណាមិញ មាននារីម្នាក់បានទៅប្រាប់ប៉ូលីស អំពីរឿងនេះ ដែលជាហេតុនាំអោយ មានការចាប់ខ្លួនបុរស រូបនេះតែម្តងទៅ។

ប៉ូលីសបានបន្ថែមអោយដឹងទៀតថា ក្រោយពីបានដឹងនូវរឿងនេះ ប៉ូលីសបានចុះទៅកាន់ ស្ថានីយរថភ្លើងក្រោមដី ដើម្បីរកមើល។ បន្ទាប់មកប៉ូលីសបាន មានការសង្ស័យលើបុរស ម្នាក់ ក៏បានហៅគាត់អោយឈប់ដើម្បីសួរនាំ ព្រោះតែរូបគេចេះតែដើរចុះឡើងនៅទីនោះ។ ប៉ូលីសម្នាក់ប្រាប់អោយដឹងថា គាត់បាននិយាយជាមួយបុរសនោះ និងសួរដេញដោល ហើយក៏បានសង្ស័យថា គាត់បានថតរូប និង វីដេអូ របស់ស្រីៗដែរ ប៉ុន្តែជនសង្ស័យបែរជា ធ្វើការបដិសេធ ដូច្នេះប៉ូលីស ក៏បានសុំមើលទូរស័ព្ទរបស់គេ ហើយបានប្រទះឃើញនូវ វីដេអូចំនួន ១៦ ដែលរូបគេថត លើនារីជាច្រើន។ តាមការអោយដឹង គឺវីដេអូទាំងអស់នោះ ថតសំដៅផ្នែកសំខាន់ៗរបស់ស្រីៗតែម្តង។

បុរសរូបនេះត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗផងដែរ ដើម្បីបញ្ជូនទៅតុលាការកាត់ទោស ហើយរឿងនេះនឹងធ្វើការកាត់ក្តីនៅថ្ងៃទី ២៥ វិច្ឆកានេះ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ? 

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]