(ភ្នំពេញ)៖ ពិធីការិនីសំបូរវោហារស័ព្ទ អ្នកនាង ទូច ស្រីលក្ខណ៍ បានរៀប អាពាហ៍ពិបាហ៍ ជាមួយនឹងស្វាមីជនជាតិបរទេស អស់រយៈពេលច្រើនឆ្នាំ ហើយ ព្រមទាំងទទួលបានចំណងដៃ កូនប្រុសគួរឲ្យស្រឡាញ់ម្នាក់។ ទោះបីជាមមាញឹកនឹងការងារសិល្បៈ ស្ទើរដកខ្លួនមិនរួចយ៉ាងណា អ្នកម្ដាយ ទូច ស្រីលក្ខណ៍ នៅតែឆ្លៀតពេលវេលាផ្ទាល់ខ្លួន សម្រាប់មើលថែស្វាមី និងកូនប្រុស ដោយទុកការងារចោលមួយឡែក ដើម្បីមានពេលសម្រាកថែទាំគ្រួសារ។ អ្នកនាងបានបង្ហោះសារ ដ៏សែនមានន័យ ដែលបានដាស់តឿន ទៅដល់ភរិយាគ្រប់រូប គួរតែយកចិត្តទុកដាក់ ឲ្យបានខ្ពស់ទៅលើសុភមង្គល និងសេចក្ដីសុខរបស់គ្រួសារ ដោយមិនត្រូវបោះបង់ចោល ក្រុមគ្រួសារ ព្រោះតែរវល់នឹងការងារ នោះទេ។ នេះពិតជារឿងមួយគួរឲ្យសរសើរ ចំពោះការគិតគូ យកចិត្តទុកដាក់របស់នាង ដែលស្រី្ដគ្រប់រូបគួរតែ យកតម្រាប់តាម។

អ្នកនាង ទូច ស្រីលក្ខណ៍ បានរៀបរ៉ាប់ថា គ្រួសារមានសារៈសំខាន់ណាស់ សម្រាប់នាង ព្រោះបើគ្មានគ្រួសារ នាងក៏មិនអាចមានកម្លាំងចិត្តធ្វើការ ឈរលើវិស័យសិល្បៈនេះ បានយូរដែរ។ សុភមង្គល រឹតតែសំខាន់ចំពោះនាង វាជាកម្លាំង ជំរុញលើកទឹកចិត្តម្យ៉ាង ដែលធ្វើឲ្យនាងដើរ នៅលើផ្លូវសិល្បៈនេះ បានយូរអង្វែងបាន។

នៅក្នុងនោះ អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរថា «ការងារមួយៗដែលយើងមាន ដោយសមត្ថភាព វាមិនងាយសាបដោយងាយទេ បើទោះបីពេលខ្លះ វាមិនបានល្អមួយរយភាគរយ តែយើងត្រូវតែខំប្រឹង តែយើងកុំខំប្រឹង តែដើម្បីវាមួយមុខ ត្រូវសំលឹងទៅមុខ សុភមង្គល និងការងារឲ្យដើរទន្ទឹមគ្នា ទាំងព្រមកាលណា ដែលយើងមើលរំលងពីជីវិតក្រុមគ្រួសារ យកការងារជាធំ ពេលនោះយើងនឹងបាត់បង់ ភាពកក់ក្តៅពីជីវិតក្រុមគ្រួសារ មានតែបញ្ហាក្នុងជីវិតគ្រួសារ សូមបញ្ជាក់ប្រាប់ថា ការងារ និងសុភមង្គលគ្រួសារ ទាំងពីរនេះត្រូវដើរទន្ទឹមគ្នា យើងត្រូវចេះបែងចែក ពេលវេលាការងារ និងជីវិតក្រុមគ្រួសារឲ្យបានច្បាស់លាស់ នោះទំនាស់គ្រួសារមិនងាយមានទេ»។

គួរបញ្ជាក់ថា ក្រៅពីអាជីពជាតារាសម្ដែងស្រីសិចស៊ី អ្នកនាង ទូច ស្រីលក្ខណ៍ កំពុងចាប់អាជីពជាតារាចម្រៀង Original Song ដោយបញ្ចេញចម្រៀងថ្មីៗទាំងនោះ សុទ្ធសឹងតែជាតម្រូវការទីផ្សាររបស់កម្ពុជា ដែលកំពុងមានការខ្វះខាតខ្លាំង ក្នុងវិស័យចម្រៀងខ្មែរ។ ជាក់ស្ដែងថ្មីៗនេះ នាងបង្ហើរសំនៀង នៅក្នុងបទ «សុភមង្គលមិនស្ថិតលើលុយមួយមុខ» គេសម្គាល់ឃើញថា ទទួលបានការគាំទ្រយ៉ាងច្រើន លើសលុប៕

ទូច ស្រីលក្ខណ៍ និងស្វាមី
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច​ ស្រីល័ក្ខ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ