ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រទន់លោក នី រតនា កាន់តែមានទីផ្សារ បន្ទាប់ពីខ្លួនគ្រង បានតំណែងម្ចាស់ពាន Cambodia idol season 1 ។

ហើយ បើទោះជាសព្វថ្ងៃ វិស័យចម្រៀង មានការប្រកួតប្រជែងគ្នា ខ្លាំងយ៉ាងណា ក៏ម្ចាស់បទ«នារីក្នុងសុបិន្តបងគឺជាអូន» រូបនេះ ហាក់គ្មានការព្រួយបារម្ភឡើយ ព្រោះរាល់បទចម្រៀងរបស់លោក តែងទទួលបានការគាំទ្រ ពីទស្សនិកជន ជានិច្ច។

ជាក់ស្ដែង មុននេះបន្តិច ផេកផ្លូវរបស់ផលិតកម្មហង្សមាស ក៏បានបង្ហោះ Official Audio បទថ្មីរបស់លោក នី រតនា ដែលមានចំណងជើងថា «ញ៉ែអូនលក់ឡេ» លើបណ្ដាញសង្គម។

គ្រាន់តែឮចំណងជើង ប្រិយមិត្តប្រាកដជាដឹងថានេះជាបទញាក់កន្ត្រាក់អារម្មណ៍ បើនិយាយពីអត្ថន័យ និងសាច់ភ្លេងវិញ ពិតជាពិរោះប្លែក អារម្មណ៍តែម្ដង ៕

ចង់ជ្រាបច្បាស់ តោះស្ដាប់ Official Audio បទថ្មីរបស់ នី រតនា ទាំងអស់គ្នា៖

បទថ្មីរបស់ នី រតនា
នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា