ភ្នំពេញ៖  ប៉ុន្មាននាទីមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍ក្តៅចិត្តយ៉ាងខ្លាំង ក្រោយមានសារព័ត៌មានថៃមួយ បានបង្ហោះរូប លោកតាចាស់ម្នាក់ ភ្ជាប់ជាមួយនឹង នាង និងស្វាមី ដោយបានសរសេរថា កូនប្រុសបោះបង់ឪពុកចោល ព្រោះបានរៀបការជាមួយនឹងប្រពន្ធជាអ្នកមាន។ ហើយថែមទាំង ពេលរៀបការ មិនអញ្ជើញឱពុក ព្រោះខ្មាសគេ និងប្រាប់គេថា ឪពុកស្លាប់ទៀតផង។

ក្នុងនោះដែរ អ្នកនាង បានសរសេរថា «នាងខ្ញុំ​ និង​ ស្វាមី​ សូមបដិសេធជាមួយនឹងសារព័ត៌មានថៃមួយនេះ​ ដែលសរសេរបំភ្លើសពីការពិត សូមមេត្តាយកវិជ្ជាជីវៈជាអ្នកសារព័ត៌មាន យកមកពិចារណាផងមុននឹងសរសេរ ហើយនាងខ្ញុំក៏មិនដឹងសារព័ត៌មាននេះចេញមកពីប្រភពណាទេហើយមានបំណងអ្វីនោះទេ ទើបយករូបភាពយើងខ្ញុំទាំង2​ នាក់មកភ្ជាប់ជាមួយអត្ថបទមួយនេះ​ កុំដើម្បីតែផលប្រយោជន៍ខ្លួនឯងមកបំផ្លាញកិត្តិយសអ្នកដទៃ។ នេះជារូបភាពលោកឱពុក​ និង​ អ្នកម្តាយ​ របស់ស្វាមីនាងខ្ញុំ​ ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ​។ ដូច្នេះសូមបងប្អូនទាំងអស់កុំមានការយល់ច្រលំ​ រឺជឿទៅលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់នេះទៀត។ សូមជួយ​ ស៊ែរ​ ផងដើម្បីកុំអោយមានការយល់ច្រលំបន្តទៀត​។ សូមអរគុណ​ សំរាប់ការស្រលាញ់​ និងគាំទ្រខ្ញុំទាំង2នាក់កន្លងមក»។

គួរបញ្ជាក់ផងដែរថា លោកតាចំណាស់ នៅក្នុងរូបនេះ មិនមែនជា ឪពុករបស់ លោកគឹម សីហា នោះទេ ដែលតាមការពិតទៅ លោកតា គឺអ្នកធាក់សីុក្លូ ដែលកាលពីប៉ុន្មានខែមុន តារាហ្វេសប៊ុកចូលចិត្ត ការងារមនុស្សធម៌ លោក គឹម ឡេង បានបង្ហោះ ដើម្បីសុំជំនួយ។ ប៉ុន្តែមិនដឹងយ៉ាងណា បែរជា សារព័ត៌មានថៃ បង្ហោះព័ត៌មាន អមជាមួយនឹងរូបរបស់អ្នកនាង គង់ ស្រីមុំ និងស្វាមីទៅវិញ៕

គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ
សាររបស់ ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា