យោងតាមអត្ថបទ ល្បីថា PSY មានទំនាក់ទំនងជាមួយ YoonA របស់ក្រុម Girls’ Generation កាលពីថ្ងៃទី៦ កន្លងទៅនេះ ដែលប្រភពព័ត៌មានរបស់គេហទំព័រ កូរ៉េខាងត្បូង បានអោយដឹងថា មួយរយៈ ចុងក្រោយនេះ មានការចាប់អារម្មណ៍ជាខ្លាំង ពីទំនាក់ទំនង រវាង PSY ម្ចាស់បទ Gangnam Style ជាមួយនឹង YoonA ដែលជាសមាជិកក្រុម Girls’ Generation។ 

នៅក្នុងរបាយការណ៍បានប្រាប់អោយដឹងថា អ្នកទាំងពីរ មានទំនាក់ទំនងលួចលាក់ អស់រយៈពេល ៦ខែមកហើយ បន្ទាប់ពីពួកគេបានជួបគ្នានៅក្នុងពិធីជប់លៀងមួយ។ ប៉ុន្ដែឥលូវនេះគេទទួលបានព័ត៌មានថ្មីមួយទៀតដែលលេចលឺថា លោក PSY និងកញ្ញា Yoona មានទំនាក់ទំនងលើគ្រែ ចំនែកឯប្រពន្ធរបស់លោក PSY ក៏បានដឹងពីរឿងដែលប្ដីរបស់គាត់មានស្រីខាងក្រៅដែរ ប៉ុន្ដែដោយបញ្ហាគ្រួសារ និងអាជីពទើបអ្នកស្រីរក្សាការសំងាត់នេះ។ នៅក្នុងពិធី បង្ហាញម៉ូដសំលៀកបំពាក់ Vivien Westwood នៅហុងកុងប្រទេសចិន មានអ្នកសារព័ត៌មានបានចោទសួរទៅ កញ្ញា Yoona ប៉ុន្ដែត្រូវបាននាង ច្រានចោលនូវសំនួរ ហើយអ្នកគ្រប់គ្រងរបស់នាង និងលោក PSY បានព្យាយាមបញ្ជូនពួកគេទៅផ្ទះដោយ មិនទទួលខុសត្រូវលើសំនួររបស់អ្នកសារព័ត៌មានឡើយ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះរឿងនេះ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]