ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ដំណឹងល្អថា ខ្លួនមានទម្ងន់កូនដំបូងតារាសម្ដែង សាច់ខ្ចី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ពិតជារំភើបរកអ្វីប្រៀបមិនបាន ព្រោះតែរង់ចាំថ្ងៃនេះ អស់រយៈពេលជាយូរមកហើយ។

ជាក់ស្ដែង លើបណ្ដាញសង្គមរបស់ អ្នកម៉ាក់សម័យថ្មី រូបនេះបានបង្ហោះសារបង្ហាញពីអាការៈពរពោះកូនដំបូង ដោយសរសេរថា៖« ភ្ញាក់ពីគេងមក មានអារម្មណ៍ថាអត់ស្រួលខ្លួនទេ ចេះតែរកផើរៗ មិចម៉ាទេខ្ញុំ?»

ឃ្លាដ៏ខ្លីរបស់តារាស្រី រូបនេះស្ដែងឲ្យគ្រប់គ្នា បានដឹងថាពរពោះលើកដំបូង របស់អ្នកនាងពិតជាចាញ់ខ្លាំង ក្អួតផង មិនស្រួលខ្លួនផង ពិតជាគួរឲ្យអាណិតខ្លាំងណាស់។

តួយ៉ាង ការចាញ់បែបនេះ ជាអាការៈទូទៅ នៃការពរពោះ របស់មនុស្សស្រី គ្រប់គ្នា គ្រាន់តែមានអ្នកខ្លះចាញ់តិចឬខ្លាំងទៅតាមសុខភាព របស់អ្នកម្ដាយតែប៉ុណ្ណោះ ហើយយើងមានតែជូនពរឲ្យអ្នកនាង និងកូនក្នុងផ្ទៃមានសុខភាពកាន់តែល្អ៕ 

អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី
អ្នកនាង គង់ ចាន់ស្រីមុំ មានអាការៈចាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ