ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមាន តារាសម្តែង និងពិធីករលោក វី យ៉ារ៉ូ បានធ្វើការLive វីដេអូនៅតាមបណ្តោយផ្លូវសុខៗស្រាប់តែមានរឿងរន្ធត់មួយ នៅពីក្រោយលោកតែម្តង។

នៅក្នុងនោះ មានអ្នកបើករថយន្តម្នាក់ ជិះក្នុងល្បឿនយ៉ាងលឿន បានបុកក្មេងម្នាក់ដែលរត់ឆ្លងផ្លូវ ធ្វើឲ្យលោកមានការតក់ស្លុតយ៉ាងខ្លាំង ក៏ប៉ុន្តែ រឿងនេះអ្នកគាំទ្រជាច្រើនមិនសូវជឿ ថាវាជារឿងពិតនោះទេ អាចជាការថតសម្តែង។ 

ក្មេងដែលត្រូវឡានបុក

ក្នុងនោះដែរ ក៏មានការលេចនូវវីដេអូកាមេរ៉ាសុវត្ថិភាព តាមរយៈបណ្តាញសង្គមហេ្វសប៊ុក បង្ហាញនូវទិដ្ឋភាពទាំងស្រុង ដែលមាននៅក្នុងហេតុការណ៍នោះ យ៉ាងច្បាស់ៗតែម្តង។

ក៏ប៉ុន្តែមានមតិអ្នកទស្សនា និងគាំទ្រជាច្រើនហាក់ដូចជានូវតែមានចម្ងល់ ថាវីដេអូមួយនេះអាចជាការកាត់តក៏ថាបាន រីឯអ្នកខ្លះទៀតថានេះគឺជារឿងពិត ព្រោះតែឃើញស្តែងៗតែម្តង ទើបធ្វើឲ្យអ្នកទស្សនាពិបាកក្នុងការវិភាគ។

តែទោះជាយ៉ាងណាក្តី មានតែរង់ចាំនូវចម្លើយការពិតចេញពីមាត់របស់លោក វី យ៉ារ៉ូ តែប៉ុណ្ណោះ ដែលបានធ្វើការLive វីដេអូ និងជួបនូវហេតុការណ៍នេះបានច្បាស់ ដើម្បីស្រាយថានេះជាការកាត់ត ឫក៏យ៉ាងណា៕

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា តើប្រិយមិត្តយល់យ៉ាងណាដែរ? 

រូបភាពពីកាមេរ៉ាសុវត្ថិភាព ក្មេងដែលត្រូវឡានបុក
លោក​វី យ៉ារ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ