ភ្នំពេញ៖ បន្ទាប់ពីកម្មវិធី ប្រកួតសម្រស់ Miss Universe 2017 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក បានបញ្ចប់ដោយរលូន ពេលនេះ កញ្ញាឯកនានា នឹងត្រូវវិលទៅប្រទេសរៀងៗខ្លួនវិញ។

ជាក់ស្ដែង យប់មិញនេះ កញ្ញា ប៊ី សុធារី ដែលជាបេក្ខភាពតំណាងកម្ពុជា ក៏បានវិលមកប្រទេសកំណើតវិញ ដោយសុវត្ថិភាពផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បើទោះជាបវរកញ្ញា កម្ពុជារូបនេះ មិនទទួលបានជ័យលាភីក្ដី ក៏កញ្ញា នៅតែញញឹមយ៉ាងស្រស់ស្រាយ  ព្រោះមានក្រុមគ្រួសារ មិត្តភក្តិ និងទស្សនិកជនជាច្រើន ចាំជួយផ្ដល់កម្លាំងចិត្តជានិច្ច ជាពិសេស ម្នាក់ៗបានរង់ចាំ ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៃការវិលមកវិញរបស់កញ្ញា ទៀតផង៕

វីដេអូ៖ Miss Universe Cambodia

ខាងក្រោមនេះជាសកម្មភាព នៃការទទួលស្វាគមន៍បវរកញ្ញា ប៊ី សុធារី៖ 

សកម្មភាព នៃការទទួលស្វាគមន៍បវរកញ្ញា ប៊ី សុធារី
សកម្មភាព នៃការទទួលស្វាគមន៍បវរកញ្ញា ប៊ី សុធារី
កញ្ញា ប៊ី សុធារី
កញ្ញា ប៊ី សុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី