ភ្នំពេញ៖ ខ្សែភាពយន្តអំពីការវាយប្រយុទ្ធដ៏ធំមហិមារវាងមនុស្សលោក និងពួកមនុស្សភពផ្កាយថ្មីនេះជាវគ្គបន្តពីរឿង Skyline។

ខ្សែភាពយន្តព្រឺព្រួចរបស់ហូលីវូដរឿង "Beyond Skyline" ត្រូវបានថតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយ ជាមួយតារាសម្តែងរបស់ប្រទេសនោះជាច្រើនរូបដើរតួក្នុងរឿង ដែលជាហេតុធ្វើឲ្យភាពយន្តនេះក្លាយជាខ្សែភាពយន្តដ៏ពិសេសមួយ។ រឿង "Beyond Skyline" ដើរតាមអ្នកស៊ើបអង្កេត Mark Corley នៅពេលដែលគាត់រត់ចូលក្នុងយាន្តអវកាសក្រៅភពមួយ ដើម្បីជួយសង្គ្រោះកូនប្រុសរបស់គាត់។ នៅពេលដែលយាន្តអវកាសមួយនោះបានធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៏ Mark ចាំបាច់ត្រូវចងសម្ព័ន្ធភាពជាមួយក្រុមមនុស្សដែលនៅរស់រានមានជីវិតនៅទីនោះចំនួនពីរបីក្រុម ដើម្បីស្វែងរកគន្លឹះក្នុងការជួយសង្គ្រោះកូនប្រុសរបស់គាត់ និងពិភពលោកទាំងមូល។ ប្រទេសឥណ្ឌូនេស៊ីបានដើរតួជាតំបន់តំណាង សម្រាប់ប្រទេសអាស៊ីអាគ្នេយ៏នៅក្នុងខ្សែភាពយន្តមួយនោះ នៅពេលដែលយាន្តអវកាសក្រៅភពក្នុង "Beyond Skyline" បានធ្លាក់មកលើភពផែនដី។

សង្ខេបរឿង: ពេលដែលចំនួនប្រជាជននៅរដ្ឋ Los Angeles ត្រូវបានស្រូបបាត់ពីផ្ទៃផែនដីទៅ អ្នកស៊ើបអង្កេតលោក Mark Corley (Frank Grillo) បានសម្រុកចូលទៅក្នុងយាន្តពួកសត្វចម្លែកដើម្បីជួយសង្គ្រោះកូនប្រុសដែលរស់នៅផ្សេងពីគាត់ ប៉ុន្តែក្រោយពីគ្រោះថ្នាក់បុកយាន្តនៅអាស៊ីអាគ្នេយ៍ គាត់ត្រូវបង្កើតមិត្តភាពជាមួយអ្នករស់រានមានជីវិតដើម្បីស្វែងរកវិធីក្នុងការជួយសង្គ្រោះកូនប្រុសគាត់ និងជួយផែនដីមកវិញឱ្យបាន។

រឿង “Beyond Skyline” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

សូមទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

រឿង “Beyond Skyline“ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
រឿង “Beyond Skyline“ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
រឿង “Beyond Skyline“ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
រឿង “Beyond Skyline“ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
រឿង “Beyond Skyline“ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
រឿង “Beyond Skyline“ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត
រឿង “Beyond Skyline“ ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]