រាជធានីភ្នំពេញ ៖ លោកគង់ រ៉ាយុទ្ធ​ ដែល​​​ជា​​តារា​​សម្តែង​​ និង​ជាអ្នក​​ជំនួញ​ដែល​ទទួល​បាន​​ជោគ​ជ័យ​ ​​និងទើប​តែ​​រៀប​អាពាហ៍​ពិពាហ៍​​ជា​មួយ​កញ្ញា អ៊ឹម ​សុគន្ធា ​អតីត​​តារា​សម្តែង​​​បង្ហាញ​​ម៉ូដ និង​ជា​ពិធី​ការិនី​​​មួយ​​រូប​ផង​ដែរ​នោះ ​ថ្មី​ៗ​នេះ​​យើង​​ទទួល​បាន​ព័ត៌​មាន​​ថា ​លោក​កំពុង​ត្រៀម​​ឡើង​វីឡា​ថ្មី​​​មួយ​​​នៅ​ម្តុំគិ​រីរម្យ ដែល​​លោក​បាន​ចំណាយ​ប្រាក់​អស់​ជាង​៣០​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ការ​សាង​សង់​​ វីឡា​នេះ ។

ប្រភព​ព័ត៌​មាន​ថ្មី​មួយ​ទៀត​នោះ​បាន​ឱ្យ​ដឹង​ថា មិត្ត​អ្នក​គាំទ្រ​​លោក​រ៉ា​យុទ្ធ ​​បាន​និយាយ​គ្រប់​គ្នា​​ថា លោក​រ៉ា​យុទ្ធ ​ពិតជា​មាន​សមត្ថ​ភាព​ណាស់​រក​ស៊ី​​​បើក​​ហាង​ពី​១​កន្លែង​​រហូត​ដ៏​មាន​ ប្រាក់​បើក​​ហាង​​ជា​បន្ត​បន្ទាប់​​ និង​មិន​​ត្រឹម​តែ​ប៉ុណ្ណោះ​​នៅ​ក្នុង​​ពិធី​​មង្គល​ការ​​របស់​លោក​នោះ លោក​​បាន​​ចំណាយ​ប្រាក់​​មិន​ស្តាយ​​ជ្រើស​រើស​យក​កន្លែង​​​ដ៏​ប្រណីត​ គឺ​នៅ NAGA WORLD ​សម្រាប់​ពិធី​របស់​លោក ទោះ​បី​ជា​ដឹងថា ខាត​រា​ប់​ម៉ឺន​​ដុល្លារ​ក៏​​លោក​មិន​ខ្លាច​ដែរ ​ខុស​ប្លែក​​ពីតារា​មួយ​ចំនួន​មិន​​ហ៊ាន​ចំណាយ​ធំ​បែប​នោះ​ទេ ។ ​ពេល​នេះ​លោក​កំពុង​តែ​​ត្រៀម​ឡើង​វីឡា​ថ្មី​ទៀត​​មើល​ទៅ​ប្រហែល​ជា​មុខ​របរ ​រក​ស៊ី​នេះ​កាក់​កប​​ណាស់​ហើយ​ទើប​លោក​​សល់​ប្រាក់​ច្រើន​ធ្វើ​វីឡា​ ដូច្នេះ។

ទាក់​ទិន​​ទៅ​នឹង​បញ្ហា​នេះ​​​លោក​គង់ រ៉ាយុទ្ធ ​បាន​ប្រាប់​កោះ​សនុ្ត​ភាព​​ឱ្យ​ដឹង​ថា ​តាម​ពិត​ទៅ​​វីឡា​នេះ​មិន​មែន​មាន​​តែ​​លុយ​​ខ្ញុំ​ម្នាក់​ឯង​ទេ មាន​ទាំង​លុយ​ម៉ាក់ប៉ា​រប​ស់​ខ្ញុំ​ផង​ដែរ ​បើ​តាម​តែ​ខ្ញុំ​រក​ស៊ី​ជួញ​ដូរ​សម្លៀក​បំពាក់​​ម្នាក់​ឯង​នោះ​វា​មិន​អាច​ សល់​ប្រាក់​​ច្រើន​បែប​នេះ​ទៅ​សាង​សង់​វីឡា​នោះ​ទេ ហើយ​​វីឡា​នេះ ខ្ញុំ​សាង​សង់​តាំងពី​ឆ្នាំ ២០១១ ​ខែ​កុម្ភៈ ​មក​ម៉្លេះ បើ​​​​​​​​​​​​​​​​​​​​​​​​​​គិត​ទៅ​​គឺ​បាន​១​ឆ្នាំ ​ហើយ​នៅ​មិន​ទាន់​រួច​រាល់​​ស្រួល​បួល​នោះ​ទេ ប្រហែល​ជា​១​ខែ​ទៀត ទើប​​រួច​រាល់​​ ប៉ុន្តែ​​​​នៅពេល​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ​​រួច​ទើប​ខ្ញុំ​​​ឡើង ។

លោក​បាន​បន្ថែម​ទៀត​ថា នៅពេល​ដែល​ឡើង​វីឡា​ថ្មី​​នេះ​ខ្ញុំ​​ក៏គិត​ត្រៀម​អញ្ជើញ​​អ្នក​យក​ព័ត៌​មាន ​តារា​សម្តែង​​ និង​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​នាក់​ផង​ដែរ ។ ​​មើល​ទៅ​ឆ្នាំ២០១២ នេះ លោក​គង់ រ៉ា​យុទ្ធ ​ពិតជា​មាន​​​ហុង​ស៊ុយ​ខ្ពស់​ណាស់​មិនត្រឹម​តែ​ពង្រីក​ហាង​លក់​​សម្លៀក​ បំពាក់ និង​រៀប​អាពាហ៍​ពិពាហ៍​​ ​រួម​​ទាំង​មាន​​សមត្ថ​ភាព​សាង​សង់​វីឡា​​ថ្មី​នោះទេ គឺពេល​ខាង​មុខ​ទៀត​នេះ​​លោក​ក៏​បាន​ត្រៀម​​​នឹង​សម្ពោធ​​ហាង​កាកា​ស៊ុប​ គីស៊ុ​ទៀត​ផង ​គឺ​ស្ថិត​នៅ​​ក្រុង​​កោះ​ពេជ្រ ​​​​​​​ដែល​ហាង​នេះ​លោក​បាន​បើក​ឱ្យ​ប្អូន​ស្រី​ជីដូន​មួយ​របស់​លោក គឺ​កញ្ញា​​​ផាន់​ ម៉ូនីកា ជាតារា​ចម្រៀង​ប្រចាំ​​​ផលិត​កម្ម​សាន់​ដេ​​ជាអ្នក​មើល​ការ​ខុស​ត្រូវ។ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​ថ្មី​ៗ​នេះ​​យើង​សង្កេត​ឃើញ​ថា លោក​រ៉ាយុទ្ធ ហាក់​បី​ដូចជា​លេង​ខ្លួន​ជាង​មុន ទាំង​សម្លៀក​បំពាក់​ និង​​ម៉ូដ​សក់​​មើល​ទៅ​ប្រហែល​ជា​ខ្លាច​ប្រពន្ធ​បែក​ចិត្ត​ហើយ​ ខុស​ប្លែក​ពី​ពេល​មុន​លោក​មិន​សូវ​​រវល់​ទៅនឹង​រឿង​លេង​ខ្លួន​នោះ​ទេ ​លោក​គិត​តែពី​​ការងារ និង​មុខ​របរ​រក​ស៊ី​​រ​បស់​លោក​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​​ផង​ដែរថា ​នៅពេល​ដែល​​លោក​រ៉ា​យុទ្ធ ​រៀប​អាពាហ៍​ពិពាហ៍​​ លោក​បាន​នាំ​ភរិយា​​ទៅ​ក្រេប​ច័ន្ទ​​ទឹកឃ្មុំ​នៅ​សាំងហ្គាពួរ​ចំនួន​៧​ថ្ងៃ​ ផង​ដែរ ។ ពិតជារ៉ូ​​មេនទិច​​ខ្លាំង​ណាស់​​អ្នក​នាង​អឹុម សុគន្ធា ពិតជា​មាន​សំណាង​ណាស់​​ដែល​មាន​ស្វាមី​​ជា​បុរស​សង្ហា​ពូកែ​​​យក​ចិត្ត​ ហើយ​​ថែម​ទាំង​​ជា​មនុស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្លា​ ​ត​វៃ​ទៀត​​ផង ស្រីស្អាត​​ជា​ច្រើន​​ក៏​មិន​ប្រាកដ​​ថា មាន​សំណាង​បែប​នេះ​ដែរ ​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]