កាលពីពេលថ្មីៗនេះ មានការលើកពិភាក្សាគ្នាពី ការហាមឃាត់មនុស្សគ្រប់គ្នា ក្នុងការដើរស្រាតនៅតាមសាធារណៈ តែបែរជា ស្រ្ដីម្នាក់ ដែលមានឈ្មោះថា Gypsy Taub បានធ្វើការជំទាស់ និង បានដោះខោអាវនាងចោល នៅក្នុងអគារប្រជុំនៃ San Francisco របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ យោងទៅតាមអ្នកកត់ហេតុការណ៍ នៅក្នុងសាលប្រជុំនេះ បាននិយាយថា Gypsy Taub គឺជាសមាជិម្នាក់ ដែលមានសិទ្ធចូលរួមក្នុងការពិភាក្សា ប្រធានបទខាងលើជាមួយ នឹងសមាជិកអ្នកការពារសន្ដិសុខរបស់ទីក្រុងនេះ។ នៅក្នុងហេតុការណ៍នេះ ស្រ្ដីនេះហាក់ដូចជាមិនមានភាពខ្មាស់ អៀនចំពោះ ទស្សនិកជន ឬអ្នកចូលរួមនៅក្នុងនោះទេ នៅពេលដែលនាងស្រាតខោអាវចេញ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺស្រ្ដីនេះបានថ្លែងប្រាប់ ទៅកាន់អ្នកទាំងនោះថា ការស្រាតគឺជារឿងធម្មជាតិ និងធម្មតាសម្រាប់មនុស្សលោក ហើយការមិនអនុញ្ញាត ឬមិនផ្ដល់សិទ្ធឲ្យស្រាតនេះ វាដូចជាការវាយប្រហារ ទៅលើភាពស្រស់ស្អាត សេចក្ដីស្រលាញ់ សេរីភាព និងសិល្បះរបស់មនុស្សម្នាក់ មួយវិញទៀតភាពមិនមានសំលៀកបំពាក់ជាប់ខ្លួន មិនបានធ្វើឲ្យប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ នោះទេ ហើយការស្លៀកខោអាវ តើពិតជាអាចហាមឃាត់ នរណាម្នាក់ មិនឲ្យមានអំពើរំលោភ ឬ ទាក់ទងនឹងផ្លូវភេទមែនទេ? វាហាក់ដូចជាគ្មានអ្វីចាំបាច់សម្រាប់ ការស្លៀកពាក់នោះទេ។ នាងបានបន្ដទៀតថា នេះជាភាពផ្ទុយគ្នា នឹងរដ្ឋធម្មនុញ្ញ ឬការប្រឆាំងនឹងជនជាតិអាមេរិកដូចគ្នា គ្រាន់តែនាងនិយាយចប់ភ្លាម នាងក៏ដោះសំលៀកបំពាក់ ចោលតែម្ដង។ ទោះជាយ៉ាងណា នាងនៅតែបន្ដការជជែកវែកញែកជាមួយនឹងសមាជិកទាំងនោះ រហូតដល់ប៉ូលីសធ្វើការឃាត់ខ្លួននាង។ 

តើប្រិយមិត្ដយល់ស្រប នឹងគំនិតរបស់ស្រ្ដីនេះដែរ ឬទេ?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]