កំពង់ស្ពឺ៖ កាលពីម្សិលមិញនេះនៅលើហ្វេសប៊ុកតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ឬ G-Davith បានបង្ហាញនូវរូបភាពជាច្រើនសន្លឹកពីរបស់សាលា«ព្រះពុទ្ធមានសេរី» ដែលមានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដោយសាលារៀននេះ គឺកើតចេញពីការប្រគំតន្រ្តី G-FUND BY G-DEVITH របស់លោក ងួន ចាន់ដេវីត ធ្វើឡើងកាលពីថ្ងៃទី ៥ ខែតុលា កន្លងទៅនៅសាលមហោ ស្រពកោះពេជ្រ។

ជាក់ស្តែង តារាចម្រៀងរូបនេះ ក៏គ្រោងនឹងសាងសង់អនុវិទ្យាល័យឱ្យសាលារៀន «ព្រះពុទ្ធមានសេរី» បន្ថែមទៀតផងដែរ នៅថ្ងៃអនាគត ព្រោះក៏មានការឈូសឆាយដីវាល នៅខាងក្រោយ សាលាបឋមសិក្សានោះទុករួចជាស្រេច។

ព្រមជាមួយគ្នានេះតារាចម្រៀង ងួន ចាន់ដេវីត ក៏បានរៀបរាប់ពាក្យក្នុងចិត្តនៅលើបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួនដូច្នេះដែរថា៖

«ពីមុនខ្ញុំគ្មានអ្វីសោះឡើយ មានអ្វីអ្វីដូចរាល់ថ្ងៃ វាជាបុណ្យសំណាងរបស់ខ្ញុំហើយ អ៊ីចឹងខំធ្វើល្អបន្តទៀត ដើម្បីសងគុណផែនដី»។   

សាររបស់តារាចម្រៀង ងួន ចាន់ដេវីត នៅលើអ៊ីនស្តារក្រាម

ទស្សនារូបភាពខាងក្រោម៖ 

សាលារៀន ព្រះពុទ្ធមានសេរី ដែលតារាចម្រៀង ងួន ចាន់ដេវីត បានទៅសាងសង់
តារាចម្រៀង ងួន ចាន់ដេវីត នៅសាលារៀនខេត្តកំពង់ស្ពឺ
តារាចម្រៀង ងួន ចាន់ដេវីត និងក្មេងៗនៅសាលារៀនខេត្តកំពង់ស្ពឺ
តារាចម្រៀង ងួន ចាន់ដេវីត និងក្មេងៗនៅសាលារៀនខេត្តកំពង់ស្ពឺ
តារាចម្រៀង ងួន ចាន់ដេវីត និងក្មេងៗនៅសាលារៀនខេត្តកំពង់ស្ពឺ
រូបភាពដែលលោក ងួន ចាន់ដេវីត បានផុសនៅលើហ្វេសប៊ុកខ្លួន
ដីវាលដែល ងួន ចាន់ដេវីត គ្រោងសាងសង់អនុវិិទ្យាល័យនៅទីនោះបន្ថែម
សារបស់លោក ងួន ចាន់ដេវីត ដែលបានផុសនៅក្នុងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត