ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី អ្នកនាង ពេជ្រ សោភា នៅតែមានបទចម្រៀងពិរោះៗ និងប្លែកៗ ចេញលក់ជាបន្តបន្ទាប់ នៅលើទីផ្សារដើម្បីតម្រូវចិត្ត អ្នកគាំទ្ររបស់នាង។

ដោយឡែក MVបទចម្រៀងមួយបទ មានចំណងជើងថា «ស្នាមញញឹមចុងក្រោយ» ដែលចេញTeaserយូរណាស់មកហើយ នៅពេលនេះបានចេញMV ពេញជាផ្លូវការ នៅក្នុងផេកហ្វេសប៊ុក រស្មីហង្សមាស កាលពីម្សិលមិញនេះ។

យ៉ាងណាមិញ MVបទចម្រៀងមួយបទនេះ ពិតជាកម្សត់ខ្លាំងមែនទែន ដែលស្ទើរតែធ្វើឲ្យអ្នកទស្សនា ស្រក់ទឹកភ្នែកតាម ។ ហើយគ្រាន់តែMVនេះចេញ មិនទាន់បានប៉ុន្មានផង មានអ្នកចូលមើល និង Share យ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបទចម្រៀងនេះ ក៏មានការចូលរួមសម្តែងពីលោក ឆឹម សក្កដា ដែលគូស្នេហ៏របស់នាងផងដែរ៕

ចង់ដឹងថាបទ «ស្នាមញញឹមចុងក្រោយ» កម្សត់យ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖ 

រូបភាព ក្នុងបទចម្រៀង «ស្នាមញញឹមក្បត់ទឹកភ្នែក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា