សៀមរាប៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបមកហើយថា កាលពីម្សិលមិញនេះ មានរូបប៉ុន្មានសន្លឹក របស់កូនប្រុសរូបសង្ហាទាំង៣របស់លោក ព្រាប សុវត្ថិ បានសាយភាយនៅលើបណ្តាញសង្គម ជាមួយនឹងដំណើរកម្សាន្តនៅឯខេត្តសៀមរាប។

មិនត្រឹមតែប៉ុណ្ណោះ ដំណើរកម្សាន្តរបស់ពួកគេ គឺទៅយ៉ាងស្ងាត់ៗធ្វើឲ្យអ្នកនៅទីនោះមានការភ្ញាក់ផ្អើល ជាមួយនឹងរូបរាងសង្ហារបស់ពួកគេ។ 

កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប

តែពេលនេះក៏បានបញ្ចេញការពិតតាមរយៈគណនី IG ហ្វេនក្លឹបរបស់កូនប្រុសរបស់លោក ដោយបាន និយាយថា៖ «ត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើលមួយនេះនៅ? ត្រៀមខ្លួនសម្រាប់ការមកដល់របស់បទចម្រៀង និង MV របស់ពួកគាត់ឬនៅ?»។

នេះបញ្ជាក់កាន់តែច្បាស់ឡើង ថាកូនប្រុសទាំង៣របស់លោក ការពិតមិនមែនត្រឹមតែមានការដំណើរកម្សាន្តប៉ុណ្ណោះទេ គឺត្រៀមនឹងចេញចម្រៀងថ្មី លើសពីនេះ គ្រាន់តែឃើញដូច្នោះ មានអ្នកគាំទ្រជាច្រើនរង់ចាំ ចង់មើលស្នាដៃរបស់កូនប្រុសរបស់លោក ព្រាប សុវត្ថិ ទៅហើយ៕ 

កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសរបស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសរបស់លោក ព្រាប សុវត្ថិ នៅសៀមរាប
កូនប្រុសទាំងបីនាក់ របស់លោក ព្រាប សុវត្ថិ នៅសៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ