ភ្នំពេញ៖ ថ្ងៃនេះ គឺជាថ្ងៃចូលរោងរបស់តារាស្រីជួរមុខ កញ្ញា សុគន្ធ និសា ហើយក៏ជាថ្ងៃដែល អ្នកគាំទ្រ មួយចំនួនរបស់នាង ទន្ទឹងមើលឈុតកូនក្រមុំដែលនាង នឹងត្រូវគ្រងនៅថ្ងៃស្អែកនេះដែរ។

ដោយឡែក នាយប់ម្សិលមិញនេះ ដោយផ្អែកទៅលើ គណនីហ្វេសប៊ុក ពិធីការិនីដ៏ល្បី អ្នកនាង ចាន់ កែវនិមល បានបង្ហោះរូបជាមួយកញ្ញា សុគន្ធ និសា នៅក្នុងកម្មវិធីមួយដោយ សរសេរCaptionថា៖ “Host of wedding party with my beauty bride ។ សាហាវណាស់ចែ ចូលរោងស្អែកហើយ នៅជួបថ្ងៃនេះទៀត”

បន្ទាប់ពីឃើញរូប និងសារទាំងនេះហើយ បានធ្វើឲ្យមហាជនមួយចំនួន កោតសរសើរកញ្ញា សុគន្ធ និសា ខ្លាំងមែនទែន ព្រោះនាងនៅតែធ្វើការឥតឈប់ ទោះជាថ្ងៃស្អែក ជាថ្ងៃចូលរោងរបស់នាងក៏ដោយ៕ 

កញ្ញា សុគន្ធ និសា
កញ្ញា សុគន្ធ និសា និងមិត្តរួមការងារ
កញ្ញា សុគន្ធ និសា និងមិត្តរួមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា