ភ្នំពេញ៖ ដូចជាប្រិយមិត្តដឹងរួចមកហើយថា តារាកំប្លែង ស្រីលាភ បានសម្រាលកូនភ្លោះស្រី ដែលកូននោះ ជាកូនរបស់នាយក្រឹម។

តែចំណងដៃដ៏រំភើបមួយនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើន ហាក់ដូចជាមិនពេញចិត្តប៉ុន្មាននោះទេ មានតែការរិះគន់ប៉ុណ្ណោះ នៅក្នុងនោះ សូម្បីតែកូនប្រុសពៅបង្កើតរបស់លោកក៏មិនពេញចិត្តដែរ។ 

ស្រីលាភ ពេលសម្រាលកូន

មិនត្រឹមតែប៉ុណ្ណោះ កូននាយក្រឹម ក៏ចាប់ផ្តើមទម្លាយរឿងនៅក្នុងក្រុមគ្រួសារបន្តិចម្តងៗ ធ្វើឲ្យអ្នកគាំទ្ររឹតតែមិនពេញចិត្ត ដោយក្នុងនោះលោកបាននិយាយរៀបរាប់ បន្ទាប់ពីឪពុករបស់ខ្លួនជ្រើសយកស្រីលាភ ដោយលើក ពីរឿងជម្លោះនៅក្នុងគ្រួសារ ដែលនាយក្រឹម មិនការពារប្រពន្ធ កូន ថែមទាំងបើកដៃស្រីលាភ​ បន្តមើលងាយ ប្រមាថ បន្ថែមទៀត។

លើសពីនោះលោកក៏បាន គំរាមផ្តាច់ការផ្គត់ផ្គង់ និងការចាយវាយទាំងអស់របស់ប្រពន្ធកូន ដូច្នោះហើយទើបកូនរបស់លោកមានការឈឺចាប់ រួចដាច់ចិត្តទម្លាយរឿងនេះយ៉ាងដូច្នោះ៕ 

នាយក្រឹម និងភរិយាដើម
នាយក្រឹម និងភរិយាដើម
តារាកំប្លែងនាយក្រឹម និង ស្រីលាភ
តារាកំប្លែងនាយក្រឹម និង ស្រីលាភ
កូនភ្លោះរបស់តារាកំប្លែងនាយក្រឹម និង ស្រីលាភ
អ៊ូ ដានីញ៉ែល កូនប្រុសបង្កើតពៅរបស់នាយ ក្រឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម