រាជធានី​ភ្នំពេញ ៖ អ្នក​ណា​ៗ​ក៏​មានការ​ងឿងឆ្ងល់​ដែរ​ចំពោះ​ការ​បាត់​មុខ​តារា​កំប្លែង​វ័យ​ក្មេង​នាយ​ចឺម ពីលើ​ឆាកកំប្លែង​របស់​ទូរទស្សន៍​ស៊ី​ធី​អិន​ទី​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​រាប់​ឆ្នាំ ។

ខណៈ​មាន​ច​ម្ង​ល់​ជា​ច្រើន​បែប​នោះ លោកតា​វិច​ទ័​រ បាន​បង្ហាញ​មូលហេតុ​ដែល​លោក​បង្អាក់​មិន​ឱ្យ​នាយ​ចឺម​ឡើង​សម្តែង​នា​ពេល​កន្លង​មក ។ តើ​មក​ពី​ហេតុ​អ្វី ?

នាយ​ចឺម និង​ក្រុម​គ្រួ​សារបាន​នាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​ពិធី​ជូន​កាដូ​ដឹងគុណ និង​សុំ​ទោស ដោយ​មិន​ឲ្យ​លោកតា​វិច​ទ័​រ​ដឹងខ្លួន​ជា​មុន​ទេ

កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៧ នាយ​ចឺម និង​ក្រុម​គ្រួ​សារបាន​នាំ​ក្រុម​គ្រួសារ​ទៅ​ធ្វើ​ពិធី​ជូន​កាដូ​ដឹងគុណ និង​សុំ​ទោស ដោយ​មិន​ឲ្យ​លោកតា​វិច​ទ័​រ​ដឹងខ្លួន​ជា​មុន​ទេ ។ មានការ​ចូលរួម​ពញ្ញាក់​អារម្មណ៍​ពី​តារា​រួម​ក្រុម​មួយ​ចំនួន​ផង​ដែរ ធ្វើ​ឲ្យ​លោកតា​វិច​ទ័​រ​រំភើប​ចង់​ស្រក់​ទឹកភ្នែក ។

នាយ​ចឺម​គឺជា​តារា​កំប្លែង​មួយ​ដួង​ដែល​មានឱកាស​ចូលរួម​សម្តែង​ក្នុង​ក្រុម​ទូរទស្សន៍​ស៊ី​ធី​អិន​តាំងពី​តូច​មក

ចំពោះ​ការ​ជូន​កាដូ​បែប​នេះ លោកតា​វិច​ទ័​រ​អះអាង​ថា មិនមែន​ជា​លើក​ទី​១​ទេ គឺ​នាយ​ចឺម​តែងតែ​ជូន​ជា​ការ​ដឹងគុណ​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំ​ៗ ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន ។ ប៉ុន្តែ​សម្រាប់​ការ​ជូន​កាដូ​ដោយ​មិន​ឱ្យ​ដឹងខ្លួន​ជា​មុន​នេះ លោកតា​វិច​ទ័​រថា ជា​លើក​ទី​១ ដោយ​​សូ​ម្បី​តែ​លោក​ខ្លួនឯង​ក៏​ទប់​អារម្មណ៍​រំភើបចិត្ត​មិន​ចង់បាន​ដែរ ។

បច្ចុប្បន្ន​នាយ​ចឺម កំពុង​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ចំនួន​៤​បទ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នកគាំទ្រ​ខ្លួន ខណៈ​នាយ​ក្លាយជា​តារាចម្រៀង​មួយ​រូប​ដែរ

លោកតា​វិច​ទ័​រ​បញ្ជាក់​ថា «​ហេតុផល​ដែល​ខ្ញុំ​សម្រេច​ឲ្យ​នាយ​ចឺម​ផ្អាក​កំប្លែង​នៅ​CTN គឺ​មិនមែន​ដោយសារ​អន់ចិត្ត​នោះ​ទេ គឺ​ដោយសារ​តែ​ខ្ញុំ​យល់​ថា​នាយ​ចឺម​កំពុង​ឡើង​កូដ​ក្នុង​អាជីព​ចម្រៀង ហើយ​មិន​ចង់​ឲ្យ​បន្ត​កំប្លែង​នាំ​ឲ្យ​សាំ​ភ្នែក​អ្នកគាំទ្រ​ប៉ុណ្ណោះ ។ នាយ​ចឺម​កាន់តែ​ល្បី​ក្នុង​អាជីព​ចម្រៀង ដូច្នេះ​មិន​ឲ្យ​កំប្លែង​ឡូ​កឡំ​ធ្វើ​ឲ្យ​មានការ​ធ្លាក់​តម្លៃ​នោះ​ទេ តែ​ខ្ញុំ​នឹង​ប្រើ​យុទ្ធសាស្ត្រ​មួយ​ថ្មី ធ្វើ​ឲ្យ​នាយ​ចឺម​កាន់តែ​ខ្លាំង​ក្នុង​អាជីព​ថ្មី »​។

ចំពោះ​ការ​ជូន​កាដូ​បែប​នេះ លោកតា​វិច​ទ័​រ​អះអាង​ថា មិនមែន​ជា​លើក​ទី​១​ទេ គឺ​នាយ​ចឺម​តែងតែ​ជូន​ជា​ការ​ដឹងគុណ​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំ​ៗ ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន

នាយ​ចឺម​គឺជា​តារា​កំប្លែង​មួយ​ដួង​ដែល​មានឱកាស​ចូលរួម​សម្តែង​ក្នុង​ក្រុម​ទូរទស្សន៍​ស៊ី​ធី​អិន​តាំងពី​តូច​មក ។ ទោះជា​យ៉ាងណា​ក្តី​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាត់​មុខ​នាយ​ពី​ក្រុម​កំប្លែង​របស់​ខ្លួន​ធ្វើ​ឲ្យ​មាន​ច​ម្ង​ល់​ពី​មហាជន ។ អ្នកខ្លះ​យល់​ថា​តារា​កំប្លែង​រូប​នេះ​ប្រាកដ​ជា​មាន​បញ្ហា​អ្វី​នៅ​ក្នុង​ក្រុម​ហើយ ។

ការ​ត្រៀម​ចេញ​ចម្រៀង​ថ្មី​នេះ នាយ​ចឺម​បញ្ជាក់​ថា អាច​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ចម្រៀង​របស់​ខ្លួន​លូត​ឡើង​មួយ​កម្រិត​ទៀត

បច្ចុប្បន្ន​នាយ​ចឺម កំពុង​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ចំនួន​៤​បទ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​អ្នកគាំទ្រ​ខ្លួន ខណៈ​នាយ​ក្លាយជា​តារាចម្រៀង​មួយ​រូប​ដែរ ហើយ​មានការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន ។ ការ​ត្រៀម​ចេញ​ចម្រៀង​ថ្មី​នេះ នាយ​ចឺម​បញ្ជាក់​ថា អាច​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ចម្រៀង​របស់​ខ្លួន​លូត​ឡើង​មួយ​កម្រិត​ទៀត ៕

នាយ​ចឺម​កាន់តែ​ល្បី​ក្នុង​អាជីព​ចម្រៀង ដូច្នេះ​មិន​ឲ្យ​កំប្លែង​ឡូ​កឡំ​ធ្វើ​ឲ្យ​មានការ​ធ្លាក់​តម្លៃ​នោះ​ទេ
នាយ​ក្លាយជា​តារាចម្រៀង​មួយ​រូប​ដែរ ហើយ​មានការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន
ការ​ត្រៀម​ចេញ​ចម្រៀង​ថ្មី​នេះ នាយ​ចឺម​បញ្ជាក់​ថា អាច​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ចម្រៀង​របស់​ខ្លួន​លូត​ឡើង​មួយ​កម្រិត​ទៀត
លោកតា​វិច​ទ័​រ​បញ្ជាក់​ថា «​ហេតុផល​ដែល​ខ្ញុំ​សម្រេច​ឲ្យ​នាយ​ចឺម​ផ្អាក​កំប្លែង​នៅ​CTN គឺ​មិនមែន​ដោយសារ​អន់ចិត្ត​នោះ​ទេ គឺ​ដោយសារ​តែ​ខ្ញុំ​យល់​ថា​នាយ​ចឺម​កំពុង​ឡើង​កូដ​ក្នុង​អាជីព​ចម្រៀង ហើយ​មិន​ចង់​ឲ្យ​បន្ត​កំប្លែង​នាំ​ឲ្យ​សាំ​ភ្នែក​អ្នកគាំទ្រ​ប៉ុណ្ណោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម