ភ្នំពេញ៖ យប់មិញនេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្កភាពភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយរូបលោកបានទម្លាយ មុខអនាគតស្វាមី របស់កញ្ញា សុគន្ធ និសា មុននាងចូលរោងការមួយថ្ងៃ ដែលមហាជនមួយចំនួនទន្ទឹងចង់ស្គាល់។

យ៉ាងណាមិញ លោក ករុណា ពេជ្រ គឺជាតារាដំបូងដែលចេញមុខ ហ៊ានទម្លាយមុខមាត់អនាគតស្វាមី របស់កញ្ញា សុគន្ធ និសា ដែលនាងមិនដែលបង្ហាញយូរណាស់ មកហើយ ដោយរូបលោក បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយ Captionថា៖ “ចូលរួមអបអរ និសា និង បងប្រុស សម្រាប់ថ្ងៃមង្គលជ័យ 01.12.2017 ជូនពរ បងប្រុស និង និសា ចាប់ដៃគ្នា ជួបតែសេចក្តីសុខ សុភមង្គលជារៀងរហូត Sorry ដែលខ្ញុំមិនចូលរួមថ្ងៃពិសេសរបស់ មិត្តល្អ និង បងប្រុសដ៏ល្អ ដោយសារមានការងារត្រូវបំពេញ នៅខេត្ត សៀមរាប..ដូច្នេះខ្ញុំមានតែបាច់ផ្កាកូលាប 168 ទង ជូនពរអោយស្រលាញ់គ្នា រហូតដល់ 168 ឆ្នាំ និង ទឹកប្រាក់ 168$ តំណាង លាភ ជ័យ ចាប់ដៃគ្នា ហេង ហេង រកលុយបានច្រើនៗ រហូត រហូត រហូត....”

ទោះជាយ៉ាងណាក្តី មូលហេតុដែលលោក ករុណា ពេជ្រ បង្ហោះសារបែបនេះ ព្រោះលោក មិនអាចចូលរួមថ្ងៃ ពិសេសរបស់អ្នកទាំងពីរបាន ដោយសារតែរូបលោកមានការងារសំខាន់ ជាប់រវល់នៅឯខេត្តសៀមរាប៕ 

សារលោក ករុណា ពេជ្រ បង្ហោះ
បាច់ផ្កាលោក កុរណា ពេជ្រជូន
កញ្ញា សុគន្ធ និសា និង អនាគតស្វាមី
កញ្ញា សុគន្ធ និសា និង អនាគតស្វាមី
កញ្ញា សុគន្ធ និសា និង អនាគតស្វាមី
កញ្ញា សុគន្ធ និសា និង អនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា