ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ទី01 ធ្នូ នេះ នៅផ្សារកុងតឺន័រ2040 មានអ្វីពិសេស? ផ្សារកុងតឺន័រ2040 ដែលអាចចាត់ទុកថាជាផ្សារកុងតឺន័រដែលធំជាងគេក្នុងទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីពិសេសមួយនៅក្នុង PUB Zone របស់ផ្សារកុងតឺន័រមួយនេះ ចាប់ពីម៉ោង 6 ល្ងាចតទៅ ដោយរីករាយកម្សាន្តជាមួយក្រុមតន្រ្តី ព្រមទាំងវត្តមានតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក G-Devith ផ្ទាល់តែម្តង។ 

កក្រើកផ្សារកុងតឺន័រ 2040 ជាមួយវត្តមានតារាចម្រៀង G-Devith នៅល្ងាចថ្ងៃសុក្រនេះ

កាន់តែពិសេសជាងនេះទៅទៀតនោះគឺ នៅល្ងាចថ្ងៃសុក្រនេះផងដែរ ក៏នឹងមានកម្មវិធីចាប់រង្វាន់ដើម្បីរកអ្នកឈ្នះ ទូរស័ព្ទ Oppo F3 Plus ចំនួនពីររង្វាន់ និង រង្វាន់ធំទូរស័ព្ទដៃ Iphone X មួយគ្រឿងសម្រាប់បងប្អូន ដែលបានចូលរួមលេងហ្គេមថតសែលហ្វីជាមួយ រុឺម៉កកង់បីរបស់ផ្សារកុងតឺន័រ2040 និងហ្គេមដូរស៊ុមប្រូហ្វាល់ Picture នៅក្នុងទំព័រ Facebook Page របស់ផ្សារកុងតឺន័រ 2040ផងដែរ ។ នៅចុងបញ្ចប់កម្មវិធី ក៏មានការចាក់ភ្លេង EDM ដើម្បីឲ្យបងប្អូនដែលបានចូលរួមបានរាំលេងសប្បាយទាំងអស់គ្នា ។

ផ្សារកុងតឺន័រ 2040 មានទីតាំង ជិតផ្សារទំនើប អេអនម៉លទី1

ផ្សារកុងតឺន័រ2040 មានតូបកុងតឺន័ររហូតដល់ 500 តូប ដែលបែងចែកជា4ផ្នែកធំៗដាច់ពីគ្នា មិនមានភាពរញ៉េរញ៉ៃ ដូចជា ផ្នែកលក់ទំនិញ ផ្នែកលក់ម្ហូបអាហារគ្រប់ប្រភេទ ផ្នែកហាងកាហ្វេ ហាងកាត់សក់ ភោជនីយដ្ឋានទំនើបដែលមានបំពាក់ម៉ាសុីនត្រជាក់ប្រកបដោយផាសុកភាព និងផ្នែកPUB ព្រមទាំងកន្លែង កម្សាន្តផ្សេងៗទៀតដូចជារោងកុនជាដើម ដែលបើកបំរើជូន24ម៉ោងដល់បងប្អូនខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទទួលភាពសប្បាយរីករាយប្រកបដោយសុវត្ថិភាពផងដែរ ។ 

នៅថ្ងៃទី 01 ធ្នូនេះ ផ្សារកុងតឺន័រ2040 នឹងបើកផ្នែក PUB Zone ជូនដល់បងប្អូនមកកម្សាន្ត ក៏ដូចជាមកភ្លក់រសជាតិស្រាក្រលុកឆ្ងាញ់ៗ ស្រាបៀរត្រជាក់ៗ និងម្ហូបគ្រឿងក្លែមជាច្រើនមុខក្នុងតម្លៃសមរម្យ ។ បើនិយាយពីកន្លែងចតយានយន្តវិញ ផ្សារកុងតឺន័រ2040 មានទីធ្លាចតធំទូលាយអាចចតរថយន្តបានជាច្រើនរយគ្រឿងយ៉ាងមានសុវត្ថិភាព និងសម្រួលការកកស្ទះបានយ៉ាងច្រើន ។

ផ្សារកុងតឺន័រ 2040 មានទីតាំងចំកណ្តាលទីក្រុងនៅទីប្រជុំជន ស្ថិតលើផ្លូវសុធារស ជិតផ្សារទំនើប អេអនម៉លទី1 និងនៅជិតទីក្រុងកោះពេជ្រ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត