ភ្នំពេញ៖ ជារឿងគួរឲ្យរំភើបខ្លាំងណាស់ សម្រាប់គ្រួសារតារាចម្រៀងប្រុស ល្បីឈ្មោះក្នុងវិស័យសិល្បៈ លោក ឆន សុវណ្ណរាជ ដែលម្សិលមិញនេះ លោក ទទួលបានសមាជិកបន្ថែមថ្មី គឺចៅប្រុសសំណព្វ ដែលទើបកើត។

ជាក់ស្ដែង បើតាមគណនីហ្វេសប៊ុក ដៃគូចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា រូបនេះបានបង្ហោះសារបង្ហាញពីអារម្មណ៍សប្បាយ ក្រោយក្លាយជាលោកតា ដោយសរសេរថា៖« ថ្ងៃនេះមកមើលក្មួយទើបតែឆ្លងទន្លេ ហើយស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារ បានចៅមួយហើយខ្ញុំសំណាងល្អនិងសុខភាពល្អណាឫទ្ធិស័ក្តចៅតា»។

ជាងនេះទៅទៀត គ្រាន់តែឃើញសារ និងរូបភាពទាំងនេះ ក៏មានហ្វេនជាច្រើន និយាយថា លោក ឆន សុវណ្ណរាជ ក្លាយជាតាទាំងវ័យក្មេង ស្របពេលលោក មិនទាន់មានប្រពន្ធផង៕ 

លោក ឆន​ សុវណ្ណរាជ និងចៅប្រុស
ចៅប្រុស លោក ឆន សុវណ្ណរាជ
លោក ឆន​ សុវណ្ណរាជ និងក្រុមគ្រួសារ
សារដែល លោក ឆន​ សុវណ្ណរាជ បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ