ភ្នំពេញ៖ គូស្វាមីភរិយាតារា ជោគជ័យក្នុងមុខជំនួញ អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានប្រកាសដំណឹងសាទរ និងរំភើបបំផុតនៅក្នុងជីវិត ដែលពួកគេទទួលបាន គ្រាប់ពេជ្រមួយគ្រាប់តូច កំពុងតែចាប់កំណើតនៅក្នុងផ្ទៃ ក្រោយពេលរៀបការបានជាង១ឆ្នាំ។

គង់ ចាន់ស្រីមុំ និង គឹម សីហា

គួរឲ្យដឹងថា ជីវិតអាពាហ៍ពិពាហ៍របស់តារាមួយគូនេះ តែងតែធ្វើឲ្យមហាជនកោតសរសើរ និងច្រណែនពីស្នេហារបស់អ្នកទាំងពីរមិនតិចនោះទេ។ ជាការពិតណាស់ កន្លងមក អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា តែងតែបង្ហាញក្តីស្រលាញ់ មើលថែយកចិត្តទុកដាក់ចំពោះគ្នា។

ជាក់ស្តែង ចាប់តាំងពីដឹងថា ភរិយាកំពុងពរពោះកូនដំបូង គេសង្កេតឃើញថា លោក គឹម សីហា កាន់តែស្រលាញ់ប្រពន្ធលើសដើម ទាំងយកចិត្តយកថ្លើម យកចិត្តទុកដាក់មើលថែប្រពន្ធ មិនឲ្យខ្វះចន្លោះឡើយ ដែលនេះពិតជានារីសំណាងមែន៕    

គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គឹម សីហា ធ្វើសក់ឲ្យប្រពន្ធ
គឹម សីហា ធ្វើក្រចកជើងឲ្យប្រពន្ធ
គឹម សីហា ធ្វើក្រចកជើងឲ្យប្រពន្ធ
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា
គង់ ចាន់ស្រីមុំ និង គឹម សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ